ជាតិ
សេដ្ឋកិច្ច
សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​ឯកជន សហការ​វិនិយោគ​លើ​ឃ្លាំង​ស្តុក​ស្រូវ​
01, Jul 2017 , 8:39 am        
រូបភាព
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន​ចំនួន​៣ បាន​ព្រមព្រៀង​សហការ​វិនិយោគ​លើ​គម្រោង​សាកល្បង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​។​


 
​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រ​ង​នៅក្នុង​សន្និសីទ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​ជី​លីន ប្រទេស​ចិន កាលពី​ថ្ងៃទី​២៩​ខែមិថុនា នៅ​រាជធានី​ភ្នំពេញ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហ​ព័​ន្ថ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​សោ​ម៉ា​គ្រុប បាន​ថ្លែងថា កិច្ចព្រមព្រៀង​នេះ​នឹង​បើកផ្លូវ​ឲ្យ​មាន​ដំណោះស្រាយ​ថ្មី​បន្ថែមទៀត​ដល់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា ដោយ​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។​
 
​ភាគី​ក្រុមហ៊ុន​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន ក្រុមហ៊ុន​សោ​ម៉ា​គ្រុប ,​ក្រុមហ៊ុន Jilin Province Investment និង​ក្រុមហ៊ុន Jinlin Tianzhong Agriculture Development ។​
 
​ទោះយ៉ាងណា​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​អនុវត្ត​សាកល្បង​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​នេះ ព្រោះភាគី​នៃ​គម្រោង​មិនទាន់បាន​សិក្សា​ស៊ីជម្រៅ​នៅឡើយ​។ លោក មូល សា​រិទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មិនអាច​បញ្ជាក់បាន​ពី​ទំហំ​ទឹកប្រាក់​វិនិយោគ ទីកន្លែង និង​វិសាលភាព​រប​ស់ម្រោង​នេះឡើយ​។ 
 
​លោក សា​រិទ្ធី បន្ថែមថា ភាគី​ទាំងអស់​នឹងសិក្សា​បន្ថែម​ទៀត​លើ​គម្រោង​នេះ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​។ បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គម្រោង​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅមុន​បំណាច់​ឆ្នាំ​២០១៧ ហើយ​វា​ជាការ​សាកល្បង​មុននឹង​ឈានទៅដល់​គម្រោង​វិនិយោគ​លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដែលមាន​ប្រភព​ហិរញ្ញវត្ថុ​ពី​ភាគី​ចិន​៕
 

Tag:
 អង្ករ
 ​សហព័ន្ធ​ស្រូវ​អង្ករ​ ​
© រក្សាសិទ្ធិដោយ thmeythmey.com