ពីនេះ ពីនោះ
តើ «​វិសម​រូប​ធម្មជាតិ​» និង «​វិសម​រូប​អាកាសធាតុ​» មានន័យ​ដូចម្ដេច​?
02, Jul 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​វិសម​រូប​ធម្មជាតិ​» និង «​វិសម​រូប​អាកាសធាតុ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



ពាក្យ «​វិសម​រូប​ធម្មជាតិ​» (Natural variability) ការប្រែប្រួល​ជុំវិញ​សភាព​មធ្យម​និង​ស្ថិតិ​ផ្សេងៗ​(​ដូចជា គម្លាត​ស្តង់ដា​ឬ​ស្ថិតិ​នៃ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​)​នៃ​អាកាសធាតុ​ស្តីពី​គ្រប់​មាត្រដ្ឋាន​នៃ​លំហ​និង​ពេល ហួស​ពី​ព្រឹត្តិការណ៍​ធាតុអាកាស​នីមួយៗ​។ វិសម​រូប​ធម្មជាតិ​ក្នុង​អាកាសធាតុ​នៅពេល​ណាមួយ បង្កឡើង​ដោយ​ដំណើរការ​ខាងក្នុង​ប្រព័ន្ធ​អាកាសធាតុ ដូចជា អែល​នី​ញ៉ូ ក៏ដូចជា​ការផ្លាស់ប្តូរ​ឥទ្ធិពល​ពី​ខាងក្រៅ​ដូចជា សកម្មភាព​ប​ន្ទុះ​ភ្នំភ្លើង​និង​ភាពខុសគ្នា​នៃ​ថាមពល​ពន្លឺព្រះអាទិត្យ ។​

រីឯ ពាក្យ «​វិសម​រូប​អាកាសធាតុ​» (Climate variability) ការប្រែប្រួល​ជុំវិញ​សភាព​មធ្យម​និង​ស្ថិតិ​ផ្សេងៗ​(​ដូចជា គម្លាត​ស្តង់ដា ការកើតឡើង​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​។​ល​។​) នៃ​អាកាសធាតុ​ស្តីពី​គ្រប់​មាត្រដ្ឋាន​នៃ​លំហ​និង​ពេលវេលា ហួស​ពី​ព្រឹត្តិការណ៍​អាកាសធាតុ​ដែលមាន​លក្ខណៈ​ដោយឡែក​ផ្សេងគ្នា​។ វិសម​រូប​អាកាសធាតុ​នេះ​អាច​កើតឡើង​ដោយសារ​ដំណើរការ​ធម្មជាតិ​ខាងក្នុង​នៃ​ប្រព័ន្ធ​អាកាសធាតុ (​វិសម​រូប​ផ្ទៃក្នុង​)​ឬ​រហូតដល់​ការប្រែប្រួល​កម្លាំង​ជំរុញ​ពី​ខាងក្រៅ​ដោយ​ធម្មជាតិ​ឬ​ដោយសារ​មនុស្ស​(​វិសម​រូប​ខាងក្រៅ​)​។​

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


© រក្សាសិទ្ធិដោយ thmeythmey.com