ជាតិ
រូបថត Pre Wedding ដ៏​ស្រស់ស្អាត​របស់លោក​អ្នក នឹងត្រូវ​បង្ហាញ តាមបែប​ធម្មជាតិ​
03, Jul 2017 , 9:06 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ជាទូទៅ​ការថតរូប​តុបតែង​បម្រុង​ទុក​មុនពេល​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ឬ​ហៅថា Pre Wedding​គឺជា​ចរន្ត​ថ្ម​ដ៏​ពេញនិយម​បំផុត​មួយ​សម្រាប់​គូស្រករ​អាពាហ៍ពិពាហ៍​ទាំង​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​បច្ចុប្បន្ន ទាំង​នៅ​ទីប្រជុំជន ទីក្រុង និង​រហូតដល់​ទីជនបទ​។



Pre Wedding ត្រូវ បានដាក់​តាំង​បង្ហាញ​នៅមុខ​រោង និង​ស្លាយ​ត្រូវបាន​បញ្ចាំង​ដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ នៅក្នុង​រោង នៃ​ការ​ប្រារព្ធ​ពិធី​រៀប​មង្គលការ​នីមួយៗ ដើម្បី​ឲ្យ​ភ្ញៀវកិត្តិយស ដែល​អ​អញ្ជើញ​មក ចូលរួម​ក្នុង​ពិធីមង្គលការ បាន​ទស្សនា​កម្សាន្ត​។​

​អាពាហ៍ពិពាហ៍ ជា​ពិធី​ប្រពៃណី ដ៏​មានតម្លៃ ទាំង​សម្រាប់​សាមី​គូស្រករ សាមី​គ្រួសារ និង​សង្គមជាតិ​។ ជាមួយគ្នានេះ ការថតរូប​អនុស្សាវរីយ៍ សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍ ឬ​មុន​អា​ពា​ហ៍ ពិពាហ៍ (Pre Wedding) ក៏​ជា​រឿង​សំខាន់​ដែរ សម្រាប់​គូរ​ស្រករ ព្រោះ​ជា​រូបភាព​ស្តីពី​ប្រវត្តិ​គូស្នេហ៍ មុន​ឈានដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ចូលមក​ដល់​។

​រូបថត គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ នៃ​ជីវិត​អាពាហ៍ពិពាហ៍​គ្រប់រូប សម្រាប់​កូនចៅ​ទៅ​ថ្ងៃក្រោយ ហើយ​អ្វី ដែល​សំខាន់ មិនអាច​ខ្វះ​បាន​មួយទៀត​នោះ គឺ​ការជ្រើសរើស​ដៃគូ ឬ​ក្រុមហ៊ុន​ថតរូប PreWedding​តែម្តង​។​ការជ្រើសរើស​អ្នកជំនាញ​ថតរូប​បាន​ត្រឹមត្រូវ​គឺ​ហាក់​រើស​បាន​កំណប់​រូបភាព ដ៏​មហាសាល​ផងដែរ​។​



ANUSA នឹង​ផ្តល់ជូន​នូវ​អ្នកជំនាញ ផ្នែក​ថតរូប Pre Wedding តាមបែប​ធម្មជាតិ​នឹង​ផ្តល់​ប្រឹក្សា ដោយ​សេចក្តីថ្លៃថ្នូរ ចំពោះ​ទីតាំង ដែល​លោកអ្នក​ចង់បាន​។
​ក្រៅពី​រូបភាព​ដ៏​ស្រស់ស្អាត តាមបែប​ធម្មជាតិ នៅតាម​តំបន់​ទេសចរណ៍​បែប​កែច្នៃ  បែប​ធម្មជាតិ និង​បែប​វប្បធម៌ ដ៏​ល្បីៗ​នៅ​កម្ពុជា ទិដ្ឋភាព ទេសភាព  មុំ​រូបថត និង​ហ្វ្រេ​ម​រូបថត ពន្លឺ ពណ៌ ភាពច្បាស់ ត្រូវបាន​សំរិតសំរាំង យ៉ាង​ចិត្ត​ទុកដាក់ ឲ្យ​ល្អឥតខ្ចោះ​ពី​អ្នកជំនាញ ផ្នែក​ថតរូប​។


© រក្សាសិទ្ធិដោយ thmeythmey.com