ជាតិ
អចិន្ត្រៃយ៍​សភា បើក​កិច្ចប្រជុំ​លើរ​បៀប​វារៈ​ពីរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ
03, Jul 2017 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២0១៧​នេះ​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកយក​របៀបវារៈ​ពីរ​ទៅ​ពិភាក្សា គឺ​ទីមួយ «​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុ​វ​ម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលស្គាល់​សុពលភាព​នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កក​ម្ម​អឺរ៉ុប និង​ទី​ពីរ ការពិនិត្យ​លើ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទិ​៥ អំពើ​បញ្ហា​មួយចំនួន​។



​ប្រធាន​គណៈកម្មការ​ជំនាញ​នានា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​៕


Tag:
 រដ្ឋសភា​
  អចិន្ត្រៃយ៍​ប្រជុំ
© រក្សាសិទ្ធិដោយ thmeythmey.com