ជាតិ
ពលរដ្ឋ​ខ្មែរ​រងរបួស​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ថៃ​
03, Jul 2017 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលករ​ខ្មែរ​ចំនួន​១៣​នាក់ បាន​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅពេលដែល​ពួកគេ​នាំគ្នា​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ ក្រោយពី​រដ្ឋាភិបាល​ចេញ​ក្រឹត្យ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​។



​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពលករ​ចំនួន​២០​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត​មក​ស្រុកកំណើត​វិញ ក្នុង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង បាន​បើក​យ៉ាង​លឿន​បោះពួយ​មក​បុក​រថយន្ត​ដែល​ដឹក​ពលករ​ខ្មែរ បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ រងរបួស​ចំនួន​១៣​នាក់​តែម្ដង​។ ពលរដ្ឋ​រងរបួស​ធ្ងន់ ស្រាល​ចំនួន ១៣ នាក់ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com