កីឡាអន្តរជាតិ
អន្តរជាតិ
Pepe លា Real ទៅ​ចូលរួម​ជាមួយ Besiktas ដោយ Free Transfer
05, Jul 2017 , 2:43 pm        
រូបភាព
Pepe បា​នស​ម្រ​ច​ទៅ​ចូលរួម​ជាមួយ Besiktas ក្រុម​ជើងឯក​នៃ​ក្របខណ្ឌ​កំពូល​តួ​ក​គី ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ Real Madrid​។​



​ខ្សែការពារ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​អាយុ ៣៤​ឆ្នាំនេះ បាន​ចាក​ចេញពី​ក្រុម Porto ទៅ​ចូលរួម​ជាមួយ Real Madrid កាលពី​ឆ្នាំ​២០០៧ ជាមួយនឹង​ការបង្ហាញ​ខ្លួន ៣៥០​ប្រកួត និង​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​នេះ​ឈ្នះ ពាន La Liga ៣​សម័យកាល និង UEFA Champion League ៣​ដង​ផងដែរ​។​

​បើតាម​សេចក្តីរាយការណ៍​របស់ BBC បេក្ខភាព​ដែល​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​អឺរ៉ូ​កាលពី​ឆ្នាំ​២០១៦ និង​ជាប់​ជា​កីឡាករ​ឆ្នើម​នៃ​ព្រឹត្តិការណ៍​នោះ ក៏​ធ្លាប់បាន​ឈានដល់​ការធ្វើ​តេស្ត៍​សុខភាព​នៅ Paris St-Germain ម្តង​ដែរ មុន​សម្រេច​ជ្រើស​យក Besiktas នេះ​។​

​យ៉ាងណាក៏ដោយ​មិនមាន​ព័ត៌មាន​លម្អិត​ពី​កិច្ចព្រមព្រៀង​ជាក់លាក់​ណាមួយ​ថា Pepe ព្រម​ចុះកិច្ចសន្យា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះឡើយ​៕


Tag:
 បាល់ទាត់​
  Pepe
  Besiktas
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com