ប្រទាល​កន្ទុយក្រពើ មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដល់​ម្លឹ​ង​ផង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រទាល​កន្ទុយក្រពើ មាន​ប្រយោជន៍​ចំពោះ​សម្រស់​ដល់​ម្លឹ​ង​ផង​
22, Nov 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្បែក និយាយ​ចំពោះ​មនុស្ស​ស្រី​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​អាច​កំណត់​សម្រស់​របស់​នារី​បាន​។ នៅពេលដែល​ស្បែក​ស្រអាប់ វា​នឹង​អាច​បំផ្លាញ​សម្រស់​របស់​មនុស្ស​ស្រី​ម្នាក់​នោះ​យ៉ាង​ងាយ​។ ដូចនេះ ប្រសិនជា​អ្នក​ចង់​រក្សា​សម្រស់​អ្នក​ឲ្យ​បាន​គង់វង្ស អ្នក​អាច​ប្រើ​ប្រទាល​កន្ទុយក្រពើ​នេះ​បាន​។ វា​ជា​របស់​ដែលមាន​តម្លៃថោក ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀតផង​។ តើ​មាន​អ្វី​ខ្លះទៅ​?



​ក្នុង​ប្រទាល​កន្ទុយក្រពើ​នេះ មាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​ល្អ​ចំពោះ​ស្បែក​ជាខ្លាំង​។ វា​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​ម៉ត់ និង​ស​។ ម្យ៉ាងទៀត វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​សក់​អ្នក​ទន់ និង​រលោង​ទៀតផង​។ ជាពិសេស វា​ក៏​អាចជួយ​កំចាត់​អង្គែរ​ផងដែរ​។ ក្រៅពី​ជួយ​រក្សា​សម្រស់ វា​ក៏​អាចជួយ​សម្លាប់​មេរោគ​ផ្សេងៗ​បាន​។ វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​សុខភាព​ល្អ ដំណើរ​ការល្អ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com