អត្ថបទពាណិជ្ជកម្ម
ដឹង​អត់ថា​ពិព័រណ៍​អាពាហ៍ពិពាហ៍​ឆ្នាំនេះ​មាន​អ្វី​ប្លែក​?
07, Jul 2017 , 2:49 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ នឹងធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​ថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ​២០១៧ ឆាប់ៗ​ខាងមុខនេះ​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៩​យប់​។ ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ទាំងពីរ​ថ្ងៃនេះ នឹងមាន​ការដើរ​បង្ហា​ញ​ម៉ូត​សម្លៀកបំពាក់​បែប​ប្រពៃណី សម័យ និង​បុរាណ របស់​កូនកំលោះ កូនក្រមុំ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ និង​តាំង​បង្ហាញ​សម្លៀកបំពាក់​សម្រាប់​ចូលរួម​ពិធីមង្គលការ​ផងដែរ​។ លើសពីនេះ​ទៀត​ក៏មាន​ការសម្តែង​កម្មវិធី​សំខាន់​មួយចំនួន ក្នុង​ពិធី​រៀប​មង្គលការ​ដូចជា​៖​ពិធី​ចូល​ម្លប់ របាំ​ជូនពរ របាំ​សហ​សម័យ និង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី​។ អ្នកចូលរួម​ទាំងអស់​នឹង​អាច​ប្រមូលបាន​នូវ​គំនិតល្អៗ ស្តីពី​ការរៀប​មង្គលការ យល់ដឹង​ពី​របៀប​ក្នុងការ​ជ្រើសរើស​សម្ភារៈ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការ​ដេ​គ័​រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សា​វី​រី​យ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុន​ក្លោង​ធ្វើ​ចូល​ជាដើម​។​

​ដើម្បី​ជំរុញ​ឲ្យ​អ្នកមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​ទាំងអស់ ទទួលបាន​នូវ​ចំណេះដឹង​ពី​ការជ្រើសរើស​អ្នកផ្គត់ផ្គង់​សម្ភារៈ​មង្គលការ​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​អាពាហ៍ពិពាហ៍ បាន​ពាំ​នាំមក​នូវ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ប្រមាណ ៥០​ក្រុមហ៊ុន​មក​ចូលរួម​ដូចជា​៖

-​ស្រា​បៀរ និង​ស្រាក្រហម​៖ ក្រុមហ៊ុនផលិតស្រាបៀរ CBL និង Aus Khmer
-​ភេសជ្ជៈ Pepsi
-​សេវាកម្ម​ថតរូប វីដេអូ មុន​ថ្ងៃ​អាពាហ៍ពិពាហ៍ (Pre-Wedding) និង​ថ្ងៃ​អាពាហ៍ពិពាហ៍ One Memory, Vincent studio, Sromai Photography
-Live Video Best Solution
-​សេវាកម្ម​ថតរូប​នៅក្រៅ​ប្រទេស Elegant Cambodia
-​ស៊ុម​រូបថត​ទំនើប Le Capsule, the Art Click
-​សំអាងការ និង​ពិធីការ​៖ រ៉ូ​យាន​, នី​រ៉ូ​ហ្សា​, ឡា​នី​កា​, ហេង មាន​លាភ​, លី ច័ន្ទ​សីហា​, ណូ​បដា​នេ​, អប្សរា​ទេវី​
-​ផ្កា និង​សេវាកម្ម​តុបតែង​៖ La Couture, Rainbow, Song Sun flower
-​ហាង​នំ Cake បាយ័ន​
-​សម្លៀកបំពាក់​មង្គលកា​រ​៖ Nearsa, Dress Me
-​សណ្ឋាគារ​៖ សុខា​
-​គ្រឿង​សង្ហា​រឹម​៖ D-Furniture, Inthanu furniture
-​ម្ហូបអាហារ​៖ the Terrace, La Pop
-​ក្រុម​ភ្លេង​៖ បុស្បា​
-​ក្រុម​តុបតែង​ទឹក​បាញ់​ក្នុង​កម្មវិធី​៖ ជាតិខ្មែរ​អង្គរ​ទិច​និ​ច​







​សេវាកម្ម​សម្រាប់​គ្រួសារ​ថ្មី​:
​រថយន្ត​៖ Mercedes Benz, Chevy, MG
​ធនាគារ ហរិញ្ញវត្ថុ បង់​រំ​លោះ និង​កម្ចី​៖ Active Microfinance, Canadia bank, CIMB
​សេវាកម្ម​ថែរក្សា​សុខភាព​៖ De la gare

​បន្ថែម​ពីនេះ​ទៀត​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​ឆ្នោត​ផ្សេង​សំណាង​ដែល​មានឱកាស​ទទួលបាន​រង្វាន់​ជាច្រើន​ពី​ក្រុមហ៊ុន​ដែល​ចូលរួម​។​
​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ CBL ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា​។​
​បណ្តា​ក្រុម​ហ៊ុ​នានា​ដែលមាន​ចំណាប់អារម្មណ៍ ក្នុងការ​ចូលរួម​តាំង​ស្តង់​លក់​សេវាកម្ម​ពិធីមង្គលការ ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ANUSSA Event Planner ។​

​សូម​រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com