ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​ជា​ពី​ជំងឺ​រលាក​សន្លាក់ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​
11, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​សន្លាក់​គឺជា​មូលហេតុ​លេខ​មួយ​នាំ​ឲ្យ​មាន​ពិការភាព​។ យ៉ាងណាមិញ​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា យើង​អាច​ព្យាបាល​មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បាន​តា​មរយៈ​ការផ្តោត​សំខាន់​ទៅលើ​ជម្រើស​នៃ​ការរស់នៅ ជាពិសេស​ការជ្រើសរើស​អាហារ​ទទួលទាន​ប្រចាំថ្ងៃ​តែម្តង​។​



​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​រលាក​សន្លាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយក៏​ជា​អ្វីដែល​អ្នកជំងឺ​គ្រប់រូប​គួរតែ​ចៀសវាង​ផងដែរ​៖
•    ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
•    សណ្តែកសៀង​
•    ពោត​
•    ស៊ុត​
•    សណ្តែកដី​
•    ស្ករ​
•    គ្រឿង​ស្រវឹង​
•    ប៉េងប៉ោះ​
•    ដំឡូងបារាំង​
•    ត្រប់វែង​
•    ម្រេច​

​ដំបូង​ឡើយ អ្នក​គួរតែ​លុបបំបាត់​អាហារ​ទាំងអស់នេះ​សិន ហើយ​ចាំ​យក​មួ​យមក​ទទួលទាន​វិញ​បាន ម្តង​ជា​រៀងរាល់​បី​ថ្ងៃ ខណៈពេល​តាមដាន​អាកា​រៈ​ខ្លួនឯង​ផង​។ អ្នក​ប្រហែឡជា​យល់ថា ស៊ុត និង​ពោត​ទំនងជា​មិនអាច​រំខាន​អ្វី​អ្នក​ច្រើន​ឡើយ ឬ​ធ្វើ​ឲ្យ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទេ​។ អ្វី​ដែលជា​មធ្យោបាយ​ល្អ​នោះ​គឺ​ស្វែងយល់​អំពី​ការឆ្លើយតប​របស់​រាង​កាយ​សិន​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com