កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មន្ទីរសំរាកព្យាបាលកម្ពុជា ត្រូវបានគណៈកម្មការវាយតម្លៃអន្តរជាតិ និងសមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប (The Socrates International Committee and European Medical Association) សម្រេចជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។
ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងសន្និសីទអន្តរជាតិលើកទី ៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពីសុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) ក្រុងហ្សឺណែវ ប្រទេសស្វីសផងដែរ៕