ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺកញ្ចូញគូថ អាចបញ្ជាក់បាន តាមរយៈអាការៈទាំងនេះ
× ការឈឺនៅកញ្ចូញគូថភាគច្រើនបង្កឡើងដោយសារការសម្រាលកូន របួសនៅកញ្ចូញគូថ ការប្រឹងនៅតំបន់នេះជ្រាំដែលៗ ជំហរមិនល្អ ធាត់ពេក អាយុច្រើន និងការបង្ករោគ ឬមហារីក (កម្រ)។ អាការៈសំខាន់បំផុតនៃការឈឺចាប់នេះ គឺឈឺ និងតឹងនៅតំបន់កំប៉េះគូថតែម្តង។
អាការៈផ្សេងទៀតដែលគួរកត់សម្គាល់ដែរនោះមានដូចជា៖
• ឈឺចាប់នៅហ្នឹងកន្លែង និងមានអារម្មណ៍ថាតឹងៗ
• ឈឺកាន់តែខ្លាំងនៅពេលអង្គុយ
• ឈឺខ្លាំងនៅពេលធ្វើចលនានានា
• ឈឺចាប់ក្នុងពេលបន្ទោបង់
• ឈឺក្នុងពេលរួមភេទ
ក្រៅពីអាការៈដែលបានបញ្ហាខាងលើនេះ អ្នកខ្លះក៏ធ្លាប់មានអាការៈឈឺចាប់នៅខ្នង ឈឺតាមជើង និងក្នុងសន្លាក់ត្រគាកផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com