ពីនេះ ពីនោះ
«​ឯកឧត្តម​» មកពី​ពាក្យ «​ឯកឧកញ៉ា​» ដែលគេ​ប្រើ​តែក្នុងរ​ជ្ជ​កាលសម័យ​បុរាណ​
13, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​រជ្ជកាល​សម័យ​បុរាណ​គេ​ប្រើពាក្យ «​ឯកឧក​ញ្ញ៉ា​» សំដៅលើ​ការហៅ​មន្ត្រី​ដែលមាន​ស័ក្តិ​ខ្ពស់​។ ប៉ុន្តែ សម័យ​បច្ចុប្បន្ននេះ​គេ​ប្រើពាក្យ «​ឯកឧត្តម​» ជំនួស​ឱ្យ​ពាក្យ «​ឯកឧក​ញ្ញ៉ា​» វិញ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពី​ការប្រើ​ពាក្យ​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា ៖



​ឯកឧកញ៉ា ប្រើតែ​ក្នុង​រជ្ជកាល​សម័យបុរាណ​ព្រេងនាយ​ប៉ុណ្ណោះ​។ គេ​និយាយ​កាត់​ខ្លី​ថា លោក​ឯកឧក​។ ប៉ុន្តែ សម័យ​បច្ចុប្បន្ននេះ គេ​ប្រើពាក្យ «​ឯកឧត្តម​» ។ ទាំងពីរ​ពាក្យ​ប្រើ​អក្សរ​សង្ខេប​ថា ឯ​. ឧ​. ដូចគ្នា ( បារ​. Exellence, Son–, S.E. ) ។​

​នាមសព្ទ «​ឯកឧត្តម​» ដែល​គេ​ប្រើ​ជំនួស​ពាក្យ «​ឯកឧកញ៉ា​» គឺជា​ពាក្យ​សម្រាប់​ប្រើ​រៀង​ពី​ខាងដើម​ឋានន្តរ​នៃ​មន្ត្រី​មាន​ស័ក្ដិ​ខ្ពស់​។ ឧទាហរណ៍​៖ ឯកឧត្តម​នាយករដ្ឋមន្ត្រី​, ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ឯក ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com