ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាវ គួរតែ​ហាល​ត្រឡប់​ចេញ​ក្រៅ​ឬទេ​?
15, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកខ្លះ​មាន​ទម្លាប់​ហាលអាវ​មិន​ត្រឡប់​ទេ​។ អ្នកខ្លះ​ទៀត​មាន​ទម្លាប់​ហាលអាវ​ត្រឡប់​។ ដូចនេះ តើ​របៀប​ហាលអាវ​បែបណា​ដែល​ត្រឹមត្រូវ​ទៅ​?



​នៅពេលដែល​អ្នក​ហាលអាវ​ក្នុង អ្នក​គួរតែ​កុំ​ត្រឡប់​ខាងក្នុង​ចេញ​ក្រៅ ព្រោះ​វា​អាច​ស្រូបយក​មេរោគ​ចូល​ជាច្រើន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​មេរោគ​ទាំងនោះ​អាច​ប៉ះ​នឹង​ស្បែក​អ្នក​នៅពេលដែល​អ្នក​ពាក់​។ ម្យ៉ាងទៀត អ្នក​មិនគួរ​ហាលអាវ​ស នៅក្រោម​កម្តៅថ្ងៃ​ខ្លាំង​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អាវ​អ្នក​លឿង​បាន​។ ដូចនេះ អ្នក​គួរតែ​ហាល​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​បាន​ហើយ​។ ចំណែក​អាវ​ពណ៌ អ្នក​គួរតែ​ត្រឡប់​ខាងក្នុង​ចេញទៅ​ហាល ព្រោះ​បើ​អ្នក​មិន​ត្រឡប់ វា​អាច​នឹងធ្វើ​ឲ្យ​អាវ​ទាំងនោះ​មាន​ពណ៌​ស្លេក​បាន​នៅពេលដែល​វា​ស្ថិតក្រោម​កម្តៅ​ខ្លាំង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com