ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំទឹកក្តៅឧណ្ហៗនៅពេលព្រឹក
× ការញ៉ាំទឹកបានគ្រប់គ្រាន់គឺជាកត្តាដ៏សំខាន់បំផុតក្នុងការថែរក្សាសុខភាពឲ្យបានល្អ និងស្រកទម្ងន់ទៀត។ ទឹកក្តៅឧណ្ហៗគឺល្អសម្រាប់អ្នកណាស់ ជាពិសេសផ្លូវរំលាយអាហារតែម្តង។ ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកជំនួសកាហ្វេ នឹងពង្រឹងដល់របត់ឈាមរត់ ជួយឲ្យរបួសនានាឆាប់ជា និងបន្ថយការរក្សាទុកកាកសំណល់ក្នុងខ្លួន។
ទឹកដើរតួនាទីសំខាន់ណាស់ចំពោះសុខភាព។ របបអាហារមានជីវជាតិនឹងមិនគ្រប់គ្រាន់ទេបើសិនជាអ្នកមិនបានបញ្ចូលការញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវជារៀងរាល់ថ្ងៃ។ ការញ៉ាំទឹកគួរតែជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្សយើង ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា នឹងមានអ្វីកើតឡើងទៅបើសិនជាអ្នកញ៉ាំទឹកក្តៅឧណ្ហៗបែបនេះ?
• ជួយជំរុញដល់ការសម្រកទម្ងន់
• ច្រោះជាតិពុលក្នុងខ្លួនតាមរយៈការបែកញើស
• បង្ការភាពចាស់ជាងវ័យ
• ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ
• ភ្ញោចដល់របត់ឈាមរត់កាន់តែល្អ
• បន្ថយការឈឺចាប់នានា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com