ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបកស្រាយ​អំពី​មូលហេតុ​នាំ​ឲ្យ​កូន​កើតមក​មាន​ជំងឺ​មិន​គ្រប់ទឹក​
15, Jul 2017 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​កោសិកា​របស់​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែមាន​ក្រូម៉ូសូម​ចំនួន ២៣​គូ​។ ក្រូម៉ូសូម​មួយ​ចេញពី​ម្តាយ និង​មួយទៀត​ចេញ​ឪពុក​។​



​ជំងឺ​កូន​កើតមក​មិន​គ្រប់ទឹក​កើតឡើង​បាន​នៅពេលដែល​មានការ​បំបែក​កោសិកា​មិនធម្មតា​ដែលមាន​ក្រូម៉ូសូម​តែ ២១​គូរ​។ ការ​បំបែក​កោសិការ​មិនធម្មតា​នេះ​បណ្តាល​ឲ្យ​ហ្សែ​ន​ដែល​ទទួលបាន​ក៏​មិនធម្មតា​ដែរ ជាពិសេស​ការឆ្លុះ​បញ្ជាក់​អំពី​លក្ខណៈ​ទូទៅ និង​បញ្ហា​នៃ​ការលូតលាស់​បែប​មិន​គ្រប់ទឹក​តែម្តង​។ រាល់​ការប្រែប្រួល​មួយ​ក្នុងចំណោម​ការប្រែប្រួល​នៃ​ហ្សែ​ន​ខាងក្រោម​នេះ​សុទ្ធតែ​អាច​នាំ​ឲ្យ​កូន​កើតមក​មាន​ជំងឺ​មិន​គ្រប់ទឹក​ទាំងអស់​៖

Trisomy 21៖ ប្រហែល ៩៥​ភាគរយ​ហើយ​ដែល ជំងឺ​មិន​គ្រប់ទឹក​បណ្តាលមកពី Trisomy 21 មានន័យថា កូន​ដែល​កើតមក​មាន​ក្រូម៉ូសូម​ដែល​ផ្តល់​ដោយ​ឪពុកម្តាយ​មានតែ ២១​គូរ​ប៉ូ​ណ្ណោះ​ក្នុង​កោសិកា​ទាំង​អស់នៃ​រាងកាយ​។ រឿងនេះ​បណ្តាលមកពី​ការ​បំបែក​កោសិកា​មិនធម្មតា​ក្នុងពេល​រីកចម្រើន​នៃ​កោសិកា​មេជី​វិត​ឈ្មោល ឬ​ញី​។​

Mosaic Down Syndrome៖ នេះ​ជា​ទម្រ​ង​ដ៏​កម្រ​មួយ​នៃ​ជំងឺ​មិន​គ្រប់ទឹក វា​គឺជា​ករណី​ដែលមាន​កោសិកា​មួយចំនួន​ប៉ុណ្ណោះ​ផ្ទុក​ក្រូម៉ូសូម ២១​គូ​។ រឿងនេះ​បណ្តាលមកពី​ការ​បំបែក​ខ្លួន​មិនធម្មតា​ក្រោយពី​មេជី​វិត​ទាំងពីរ​លាយ​ចូលគ្នា​រួច​។​

Translocation Down Syndrome៖ ករណី​ជំងឺ​មិន​គ្រប់ទឹក​នេះ​ក៏​អាច​កើតឡើង​នៅពេល​ផ្នែក​មួយ​នៃ​ក្រូម៉ូសូម ២១ ទៅជា​ភ្ជាប់​ចូលទៅក្នុង​ក្រូម៉ូសូម​ផ្សេង​មួយទៀត​មុនពេល ឬ​ក្នុងពេល​មាន​ផ្ទៃពោះ​។ ក្មេង​មាន​ជំងឺ​បែបនេះ​គឺមាន​ក្រូម៉ូសូម​កូ​ពី ២១ ប៉ុន្តែ​វា​ក៏មាន​ក្រូម៉ូសូម​បន្ថែម ២១​មួយទៀត​ផងដែរ​។​

​យើង​មិនទាន់​ដឹងថា​មាន​កត្តា​បរិ​ដ្ឋា​ន ឬ​អាកប្បកិរិយា​ណាមួយ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មិន​គ្រប់ទឹក​ឡើយ​។​

​ភាគច្រើន ជំងឺ​មិន​គ្រប់ទឹក​មិនមែនជា​ជំងឺតពូជ​ឡើយ​។ វា​បណ្តាលមកពី​កំហុស​ក្នុងការ​បំបែក​កោសិកា​ក្នុងពេល​រីកចម្រើន​មេជី​វិត​ញី ឈ្មោល ឬ​អំប្រ៊ីយ៉ុង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com