ជាតិ
សម្តេច ហ៊ុន សែន៖ ត្រូវបន្ត​ការបកស្រាយពាក្យពេចន៍ «សំបូរព្រៃគុក»
17, Jul 2017 , 6:47 pm         2808
រូបភាព
ដោយ: ថ្មីៗ
នាពិធីអបអរសាទរការដាក់តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋាន​ជាតិ នា​ល្ងាចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ការ​បកស្រាយពាក្យពេចន៍ «សំបូរព្រៃគុក» ត្រូវ​តែធ្វើ​បន្ត ជាពិសេសតាម​ប្រព័ន្ធ​ផ្សព្វផ្សាយនានា។


សម្តេចនាយករដ្ឋមន្ត្រី មិន​បាន​មាន​ប្រសាសន៍​លំអិតឡើយទាក់ទង​នឹងករណីនេះ ប៉ុន្តែ​សម្តេចទំនង​ជាចង់ជម្រះមន្ទិល​ពលរដ្ឋខ្មែរទាក់ទង​នឹងការ​ប្រើ​ប្រាស់ពាក្យ «សំបូរព្រៃគុក» ខណៈមាន​ការលើក​ឡើង​មួយចំនួន​ថា ពាក្យ «សំបូរព្រៃគុហ៍» ជាពាក្យ​ត្រឹមត្រូវជាង ដោយសំអាង​ថា ពាក្យនេះ ចេញពីពាក្យ «គុហារ»។

កន្លងមក សារព័ត៌មាន​ថ្មីៗ ក៏​ទទួល​បាន​ការបកស្រាយ​ផង​ដែរពីបណ្ឌិតអក្សរសាស្ត្រ ច័ន្ទ សំណព្វ និងបណ្ឌិត ចិន្ត ច័ន្ទរតនា ដែល​ជាបុរាណវិទូ ទាក់ទង​នឹងអត្ថន័យ​នៃការ​ប្រើពាក្យ «ព្រៃគុក»


Tag:
 តំបន់​ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next