ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​បញ្ចេញ​ប្រាក់ ១៦​ពាន់​លាន​រៀល​ក្នុងការ​ដេញថ្លៃ​ខែ​នេះ​
20, Jul 2017 , 7:59 am        
រូបភាព
ដោយ:
​ក្នុងការ​ដេញថ្លៃ​ខែ​នេះ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ចេញ​ប្រាក់រៀល ១៦​ពាន់​លាន​រៀល (​ជាង​៣,៩​លាន​ដុល្លារ​)​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃទី​១៨​ខែកក្កដា​។



​ក្នុងការ​ដេញថ្លៃ​លើក​ទី​១០​នេះ មានតែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ប៉ុណ្ណោះ​ចូលរួម ដែល​ដេញថ្លៃ​យកប្រាក់ ១៦​ពាន់​លាន​រៀល​ជាមួយ​អត្រា​ការប្រាក់​៣​ភាគរយ​ក្នុង​មួយឆ្នាំ ក្នុងចំណោម​ប្រាក់​សរុប ៤០​ពាន់​លាន​រៀល​។

​ការដេញថ្លៃ​ប្រចាំខែ​នេះ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល​ធនាគារជាតិ​ដាក់​ឲ្យ​អនុវត្ត ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​លើ​ទីផ្សារ​៕


Tag:
 ប្រាក់រៀល​
  lpco
© រក្សាសិទ្ធិដោយ thmeythmey.com