ពីនេះ ពីនោះ
តើ «​ដំណើរ​កម្ដៅ​រួស​» និង «​ដំណើរ​កម្ដៅ​ឡា​តង់​» មានន័យ​ដូចម្ដេច​?
22, Jul 2017 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​ដំណើរ​កម្ដៅ​រួស​» និង «​ដំណើរ​កម្ដៅ​ឡា​តង់​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ដំណើរ​កម្តៅ​រួស​» (Sensible heat flux) ដំណើរ​កម្តៅ​ភាយ​ចេញពី​ផ្ទៃផែនដី​ទៅក្នុង​បរិយាកាស ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​សភាព​ទឹក ហើយ​ជា​សមាសភាគ​នៃ​ថាមពល​សរុប​លើ​ផ្ទៃដី​។   
​ចំណែកឯ «​ដំណើរ​កម្ដៅ​ឡា​តង់​» (Latent heat flux) ជា​ដំណើរ​កម្តៅ​ភាយ​ចេញពី​ផ្ទៃផែនដី​ទៅក្នុង​បរិយាកាស ដោយ​ពាក់ព័ន្ធ​នឹង​រំហួត​ឬ​កំណក​ចំហាយ​ទឹក នៅលើ​ផ្ទៃដី ដែលជា​សមាសភាគ​មួយ​នៃ​ថាមពល​សរុប​លើ​ផ្ទៃផែនដី​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com