ជាតិ
សេដ្ឋកិច្ច
NBC បាន​ស្រូប​ប្រាក់​ដុល្លារ​ប្រមាណ ៤៧០​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
25, Jul 2017 , 10:39 pm        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​លក់​ប្រាក់រៀល ១,៩​ពាន់​ពាន់​លាន​រៀល​ទៅ​ទីផ្សារ ដោយ​ស្រូបយក​មកវិញ​នូវ​ប្រាក់​ដុល្លារ​ប្រហែល ៤៧០​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​របស់ NBC ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២​ខែកក្កដា​។



​ក្នុងចំណោម​ប្រាក់រៀល​ដែល​ធនាគារជាតិ​បាន​បញ្ចេញ​ទៅ​ទីផ្សារ ធនាគារពាណិជ្ជ​បាន​កាន់កាប់​តម្រូវការ ៦០​ភាគរយ ហើយ​នៅសល់ ៤០​ភាគរយ​ទៀត​ត្រូវបាន​ប្រើប្រាស់​ដោយ​អាជីវកម្ម​ប្ដូរប្រាក់​។​

​ការបញ្ចេញ​ប្រាក់រៀល និង​ស្រូបយក​ប្រាក់​ដុល្លារ​ដោយ​ធនាគារជាតិ​បែបនេះ គឺជា​ការអន្តរាគមន៍​មួយ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់​។ របាយការណ៍​បង្ហាញថា អត្រា​ប្ដូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក បន្ត​មាន​ស្ថិរភាព ដោយ​ក្នុង​រយៈពេល​៣​ចុងក្រោយ​នេះ​អត្រា​ប្ដូរប្រាក់​រក្សា​បានជា​មធ្យ​ម ៤០៤០​រៀល​ក្នុង​១​ដុល្លារ​។
​បើតាម​អ្នកជំនាញ ចរាចរ​ប្រាក់រៀល​នៅតែមាន​ចំនួន​តិចតួច​នៅក្នុង​ចរន្ត​សេដ្ឋកិច្ចកម្ពុជា បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែលមាន​ទំហំ​ជាង ៨០​ភាគរយ​៕

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com