ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ចំនួន​១១៩២​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
26, Jul 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​ចំនួន ១១៩២,៤០​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ដែល​កើនឡើង ៣២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ នៅ​ថ្ងៃទី​២៦​ខែកក្កដា​។



​ចំណូល​ពន្ធ​ខាងលើនេះ បាន​នាំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​លទ្ធផល ៦៩,៤៩ ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​។
​បើ​គិតតែ​ក្នុង​ខែមិថុនា ការប្រមូល​ពន្ធ​សម្រេចបាន ១២៧,៦២ លាន​ដុល្លារ​។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន ១៤៤៩​លាន​ដុល្លារ កើនឡើង ២៨,៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com