ជាតិ
សង្គមជាតិ
អគ្គនាយិការ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ចាញ់បោក​ជនបរទេស​ជាង​២០​លាន​ដុល្លារ​
26, Jul 2017 , 6:03 pm        
រូបភាព
រូបពីហ្វេសប៊ុកលោកស្រី ឃឹម រ៉ានី
រូបពីហ្វេសប៊ុកលោកស្រី ឃឹម រ៉ានី
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អគ្គនាយិការ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នេះ លោកស្រី ឃឹម រ៉ានី បាន​ចាញ់បោក​ជនបរទេស​អស់​ទឹកប្រាក់​២៧​លាន​ដុល្លារ លើ​ការដាក់​ទុនវិនិយោគ នៅ​តំបន់​ខេត្ត​កែប និង​កំពត ។ ជនជាតិ​កូ​សូ​វ៉ូ ឈ្មោះ DENIS COKOVIC ( DENIS DENY) ដែល​បាន​បោកប្រាស់​ថវិកា​លោកស្រី ឃឹម រ៉ានី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនមក​តុលាការ កាលពី​ថ្ងៃទី​២៥ កក្កដា​។​
 
​ជនបរទេស​រូបនេះ  បាន​ឆបោក​ប្រាក់​ពី​លោកស្រី ឃឹម រ៉ានី តាម​រូបភាព​រៀបចំ​រី​ស្ស៊​ត​ពាណិជ្ជកម្ម​នៅ​ខេត្ត​កែប និង​កំពត ។ លោកស្រី ឃឹម រ៉ានី គឺ​ភរិយា​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​
 
​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ចោទប្រកាន់​ជនជាតិ​កូ​សូ​វ៉ូ​រូបនេះ ពីបទ​ឆបោក និង​សមគំនិត ក្នុង​អំពើ​មិន​បំពេញ​កាតព្វកិច្ច ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ តាម​មាត្រា​៣៧៧-៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ (​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​) ។ នេះ​បើតាម​កាសែត​រស្មី​កម្ពុជា​៕
 
 

Tag:
 កៅ គឹមហួន​
 ​ឃឹម រ៉ានី​
 DENIS COKOVIC
© រក្សាសិទ្ធិដោយ thmeythmey.com