ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ចំណាយ​ថវិកា​ជិត​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ លើ​ការជួសជុល​ផ្លូវ
27, Jul 2017 , 11:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​ជិត ២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​លើ​ការជួសជុល​ផ្លូវថ្នល់​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​ចូលរួម​ថែរក្សា​ផ្លូវ​ដែលជា​សម្បត្តិ​ជាតិ​។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត (​ឆៀក​) សាខា​ភ្នំពេញ​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៧ កក្កដា​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សួ​ម​ម្ចាស់​យានយន្ត​មេត្តាជួយ​ថែទាំ​ផ្លូវជាតិ​យើង​ផង កុំ​ដឹកទំនិញ​លើស​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​រិច​រិល​។ បើ​រថយន្ត​មួយគ្រឿង​ដឹក​លើស​ទម្ងន់​ចំនួន ១០​តោន នោះ​គឺ​ស្មើ​រថយន្ត​មួយ​ម៉ឺន​គ្រឿង​បើក​លើផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​រិច​រិល​»​។​

​សូម​ស្ដាប់​សំឡេង​៖





Tag:
 ផ្លូវ​
  ជួសជុល​ផ្លូវ​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com