ពីនេះ ពីនោះ
មួយ​ក្បាច់ ធ្វើ​ឲ្យ​អ្នក​អាច​សន្សំ​ភ្លើង​ទូរ​ទឹកកក
27, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​សន្សំសំចៃ​ភ្លើង​នៃ​ទូរ​ទឹកកក កុំ​ឲ្យ​វា​ឡើង​ខ្ពស់​ពេក​។ តើ​មាន​វិធី​អ្វី​ខ្លះទៅ​?



​នៅពេល​យប់ អ្នក​អាច​យក​ទឹក​ចំនួន​មួយ​ចាន ដាក់​ក្នុង​ទូរ​ទឹកកក​ក្នុង​កន្លែង​ដែល​កក​។ បន្ទាប់មក នៅពេល​ព្រឹក អ្នក​អាច​យក​ចាន​ទឹក​ដែល​កក​ជា​ទឹកកក​នោះមក​ដាក់​នៅក្រោម​វិញ​។ នៅពេលដែល​អ្នកធ្វើ​បែបនេះ ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​សង្កេតឃើញថា​ភ្លើង​ទូរ​ទឹកកក​របស់​អ្នកនឹង​អាច​ធ្លាក់ចុះ​បាន​។ ម្យ៉ាងទៀត របស់​ក្នុង​ទូរ​ទឹក​ក ក៏​មិនគួរ​ឲ្យ​ណែន​ពេក ហើយក៏​មិនគួរ​តិចពេក​ដែរ ព្រោះ​វា​សុទ្ធតែ​អាច​នាំ​ឲ្យ​កើន​ភ្លើង​ទាំងអស់​។ ជាពិសេស អ្នក​គួរតែ​កាត់បន្ថយ​ចំនួន​នៃ​ការបើក​ទូរ​ទឹកកក ហើយ​អាហារ​ដែល​ត្រជាក់​រួច ទើប​ដាក់ចូល​។ អាហារ​ដែល​ក្តៅ អាចធ្វើ​ឲ្យ​ភ្លើង​នៃ​ទូរ​ទឹកកក​របស់​អ្នក កើនឡើង​បាន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com