សុខភាព
អន្តរជាតិ
គ្រូពេទ្យចិនវះកាត់យកក្រួសជាង២០០ដុំពីក្នុងខ្លួនស្ត្រីម្នាក់
28, Jul 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Guanji ក្នុងខេត្ត Hezhou ប្រទេស បានចំណាយពេលជាង៦ម៉ោងដើម្បីវះកាត់យកដុំក្រួសតូចៗជាង២០០ដុំចេញពីថង់ទឹកប្រមាត់ និងថ្លើមរបស់អ្នកជំងឺម្នាក់។ ដុំក្រួសមួយចំនួនមានទំហំចង់ស្មើកូនស៊ុតបក្សី។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យ ។



អ្នកស្រី Chen អាយុ៤៥ឆ្នាំ មានអាការៈឈឺពោះអស់ពេលជាង១០ឆ្នាំ មកហើយ។ តាមពិតទៅ បន្ទាប់ពីទទួលការពិនិត្យលើកដំបូង គ្រូពេទ្យឃើញដុំថ្មតូចៗជាច្រើននៅថង់ទឹកប្រមាត់ និងថ្លើមរបស់គាត់។ គ្រូពេទ្យបានណែននាំឲ្យវះកាត់ផងដែរ ប៉ុន្តែគាត់មិនបានធ្វើតាមនោះឡើយ រហូតត្រូវបានបញ្ជូនទៅវះកាត់ជាបន្ទាន់ ក្រោយជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើងៗ ។

ក្រុមគ្រូពេទ្យបានចំណាយរយៈពេល៦ម៉ោងកន្លះ ដើម្បីយកដុំក្រួសតូចជាង២០០ដុំចេញ ដោយដុំខ្លះកើតចេញពីល្បាយខ្សាច់ និងដុំក្រួសតូចៗ ហើយមានទំហំចង់ស្មើកូនស៊ុតមួយ។ វេជ្ជបណ្ឌិត Quan Xuwei ដែលជាគ្រូពេទ្យវះកាត់ម្នាក់ បានអះអាងថា អ្នកជំងឺមានរបបអាហារមិនទៀងទាត់ ជាពិសេសអាហារពេលព្រឹក ដែលធ្វើឲ្យអត្រាកូឡេស្តេរ៉ូល និងកាល់ស្យូម កើនឡើងខ្ពស់ក្នុងថង់ទឹកប្រមាត់ រហូតដល់វាករទៅជាដុំថ្មតូចៗ ។



ទោះជាយ៉ាងណាក៏ដោយវេជ្ជបណ្ឌិតជំនាញនៅចក្រភពអង់គ្លេស បានផ្តល់ការសន្និដ្ឋានខុសពីវេជ្ជបណ្ឌិតចិន។ បើតាមវេជ្ជបណ្ឌិត George Webster ការលើកឡើងថា ថាការកើតជាដុំក្រួសដោយសារតែការបរិភោគអាហារមិនទៀងទាត់នោះ មិនត្រឹមត្រូវឡើយ វាជាការសន្និដ្ឋានដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ។

លោកថា ករណីបែបនេះ មានច្រើនមកហើយនៅលើពិភពលោក ប៉ុន្តែគេមិនដឹងមូលហេតុច្បាស់លាស់នោះឡើយ។ លោក George បានបន្ថែមថា ករណីបែបនេះ ច្រើនកើតឡើងនៅក្នុងប្រទេសចិន និងអាស៊ីបូព៌ា ដែលប្រហែលជាបង្កឡើងដោយសារតែការឆ្លងមេរោគក្នុងបំពង់ទឹកប្រមាត់៕



Tag:
 ក្រួស
  បំពង់ទឹកប្រមាត់
© រក្សាសិទ្ធិដោយ thmeythmey.com