ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​ប្រមាទ​» និង «​ប្រមាថ​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​?
22, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​មិនដែល​ដឹងថា​ពាក្យ «​ប្រមាទ​» និង «​ប្រមាថ​» នេះ​ប្រើ​ខុសគ្នា និង​មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​ដូចខាងក្រោម ៖



ទី​១ ពាក្យ «​ប្រមាទ​» ជា​នាមសព្ទមានន័យថា ការ​ភ្លេច​ស្មារតី​, ធ្វេសស្មារតី​, សេចក្តី​ប្រហែស​, ការ​ប្រហែសធ្វេស​។ បើជា​កិរិយាសព្ទ គឺ​ភ្លេច​, ធ្វេស​, ប្រហែស ស្មារតី​។​ ឧទាហរណ៍​៖ ជន​ណា​ប្រមាទ ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​លោក​នេះ​នឹង​ក្នុង​បរលោក​។​

​ទី​២ ពាក្យ «​ប្រមាថ​» ជា​នាមសព្ទមានន័យថា ការ​បៀតបៀន​គេ​, ការ​ញាំញី​គេ​, ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ​លំបាក​, ការមើល​ងាយ​គេ​។ ឧទាហរណ៍​៖ មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ​, មនុស្ស​ប្រមាថ​ចាស់ គឺ​មនុស្ស​មើលងាយ​ចាស់​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com