ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«​បេតុង​» ជា​ពាក្យ​កម្ចី​ពី​បរទេស​
19, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ស្គាល់​ពាក្យ​ថា «​បេតុង​» នេះ​។ ប៉ុន្តែ ពួកគេ​មិនបាន​ដឹងថា​ពាក្យ​នេះ​ជា​ពាក្យ​កម្ចី​ពី​បរទេស​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​បេតុង​» ជា​ពាក្យ​កម្ចី​មកពី​ប្រទេស​បារាំង​។



«​បេតុង​» ជា​នាមសព្ទ​មកពី​ភាសា​បារាំង ( បារ​. Beton Armé ) ដែល​មានន័យថា ទព្វសម្ភារៈ​លាយ​ក្រួស​អាចម៍ផ្កាយ ឬ លាយ​បំណែក​ថ្ម​តូចៗ ( ជា​ជំនួស​ក្រួស​អាចម៍ផ្កាយ ) និង​ខ្សាច់​, ដែក​, ស៊ីម៉ងត៍ ផ្សំគ្នា​ធ្វើជា​អគារ​ស្ពាន​ជាដើម ។​ ឧទាហរណ៍​៖ សសរ​បេតុង​, ផ្ទះ​បេតុងអារម៉េ​, ស្ពាន​បេតុងអារម៉េ ៕


© រក្សាសិទ្ធិដោយ thmeythmey.com