ជាតិ
ពីនេះ ពីនោះ
តើពាក្យ «ដូច្នឹងផង» មានន័យដូចម្តេច? 
×![]()
សាធារណជនភាគច្រើនដែលបានទស្សនាកម្មវិធីកំប្លែងដែលមានចំណងជើងថា «ដូច្នឹងផង» នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែឆ្ងល់ពីអត្ថនន័យនៃពាក្យ «ដូច្នឹងផង» ។ «ដូច្នឹងផង» គឺជាពាក្យផ្សំគ្នារវាងពាក្យ «ដូច្នឹង» និងពាក្យ «ផង» ។ យោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត ពាក្យទាំងពីរមានន័យយ៉ាងដូច្នេះថា៖
ពាក្យ «ដូច្នឹង» (ដូច-ច្នឹង) ជានាមសព្ទមានន័យថា ដូចហ្នឹង, ដូចនេះ, ដូច្នេះ (ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ)
រីឯពាក្យ «ផង» ជានិបាតសព្ទ គឺ ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ ។ ឧទាហរណ៍៖ វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។ ន័យម្យ៉ាងទៀត គឺ ពួកផង ពួកជាមួយ, ពួកដែលចូលគំនិតឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង, មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ៕
© រក្សាសិទ្ធិដោយ thmeythmey.com