ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល​៖ ផ្លូវថ្នល់​នៅ​កម្ពុជា​នឹងមាន​អាយុកាល​រហូតដល់​១០​ឆ្នាំ
04, Aug 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​ករ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​ជាតិ​មាន​ការវិវឌ្ឍ ដោយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ឈានទៅដល់​ការស្ថាបនា​ផ្លូវថ្នល់​ដែលមាន​អាយុ​កាលពី ៨​ឆ្នាំទៅ​១០​ឆ្នាំ ដែល​ពីមុន​ផ្លូវថ្នល់​ភាគច្រើន​មាន​អាយុកាល​ត្រឹម ៥​ឆ្នាំ​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន  លោក ស៊ុន ចាន់ថុល  ឲ្យ​ដឹងថា ការអភិវឌ្ឍ​ផ្លូវ​កាន់តែ​ប្រសើ​នេះ ដោយសារ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន ដែល​រដ្ឋាភិបាល​មាន​ថវិកា​ច្រើនជាង​មុន​សម្រាប់ធ្វើ​ផ្លូវ​។ លោក​បន្ថែមថា ផ្លូវថ្នល់​លំដាប់​ថ្មី​នេះ គឺជា​ផ្លូវថ្នល់​ចាក់​កៅស៊ូ​ប្រភេទ AC ដែល​កំពុង​អនុវត្ត​ចំពោះ​គម្រោង​ផ្លូវ​មួយចំនួន​ដូចជា ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៨​ជាដើម​។



​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖




​លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​នៅក្នុង​ឱកាសលោក​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​២ នៅ​ថ្ងៃទី​១​ខែសីហា​៕


Tag:
 ផ្លូវថ្នល់​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com