ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
World Vision ផលិត​វីដេអូ​អប់រំ​ចំនួន​៦ លើកកម្ពស់​ការយល់ដឹង​ពី​សហគមន៍ និង​សុខុមាលភាព​កុមារ​
04, Aug 2017 , 4:40 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោម​យុទ្ធនាការ «​ដើម្បី​កុមារ ដើម្បី​ការផ្លាស់​ប្រែ ដើម្បី​ជីវិត​» អង្គការ World Vision​ បាន​ផលិត វីដេអូ​អប់រំ​ខ្លី​ចំនួន​៦ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​។ លោក គុជ ភា​រុន ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ទីផ្សារ នៃ​អង្គការ World Vision បញ្ជាក់ថា  វីដេអូ​ទាំងនេះ​បង្កើត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន ជុំវិញ​សុខុមាលភាព​របស់​កុមារ ការអប់រំ ការការពារ​កុមារ​។ យុទ្ធនាការ​នេះ ក៏មាន​បំណង​លើកកម្ពស់​សមត្ថភាព​យុវជន ការកសាង​សហគមន៍​សប្បាយរីករាយ និង​ការចែករំលែក ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា​ផងដែរ​។ នេះ​បើតាម​លោក គុជ ភា​រុន ដែល​បន្ត​បញ្ជាក់ថា World Vision បាន​បំពេញបេសកកម្ម​នៅ​កម្ពុជា ជាង​៤០​ឆ្នាំ​មកហើយ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​កុមារ និង​អាហារូបត្ថម្ភ​។​



​ដើម្បី​ជ្រាប​ព័ត៌មានលម្អិត សូម​លោកអ្នក អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង លោក គុជ ភា​រុន ដូចតទៅ​៖







Tag:
 គុជ ភា​រុន​
 ​ កុមារ​
 ​ អប់រំ​
  World Vision
© រក្សាសិទ្ធិដោយ thmeythmey.com