ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ល្អៗ និង​ត្រឹមត្រូវ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រីមាស​ទី​ពីរ​គួរតែ​ញ៉ាំ​
09, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នកមាន​ផ្ទៃពោះ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព របប​អាហារ​មាន​តុល្យភាព​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​។ អាហារ​ដែល​អ្នក​ញ៉ាំ​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ជីវជាតិ​ដែល​រាងកាយ និង​កូន​ត្រូវការ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជីវជាតិ​។ ជីវជាតិ​ដែល​ល្អ និង​គ្រប់គ្រាន់​អាចជួយ​ឲ្យ​កូន​លូតលាស់ និង​ធំធាត់​កាន់តែ​ល្អ​ដែរ​។​


​របប​អាហារ​ផ្តល់​សុខភាព​មានដូចជា​៖
•    កាបូ​អ៊ី​ដ្រា​ត​
•    ខ្លាញ់​
•    ប្រូតេអ៊ីន​
•    វីតាមីន​
•    ជាតិ​រ៉ែ​
•    ទឹក​

​ក្នុង​ត្រីមាស​ទី​ពីរ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ទៅដោយ​ជាតិ​កាលស្យូម ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន D​។ ជីវជាតិ​ទាំងនេះ​នឹង​ជួយ​កូន​លូតលាស់​ឆ្អឹង និង​ធ្មេញ​កាន់តែ​រឹងមាំ​។ វា​ក៏មាន​ប្រយោជន៍​ណាស់ដែរ​ក្នុងការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​បី ដែលជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់​ទារក​។ អាហារ​ដែលមាន​ជីវជាតិ​ទាំងអស់​ខាងលើ​អ្នក​អាច​រកបាន​ដូចជា​៖
•    ប្រូ​ខូ​លី​
•    ផ្លែ​ប័​រ​
•    សណ្តែកខៀវ​
•    ស្ពៃក្តោប​
•    ការ៉ុត​
•    ផ្លែឈើ​គ្រាម​
•    គ្រាប់​ផ្កាឈូករ័ត្ន​
•    គ្រាប់​ល្ពៅ​

​វា​កាន់​តែមាន​ប្រយោជន៍​ទៀត​ក្នុងការ​រៀបចំ និង​ចំអិន​អាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​នៅផ្ទះ​ដើម្បី​រក្សាបាន​នូវ​តុល្យភាព​របប​អាហារ និង​ផ្តល់​សុខភាព​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com