ជាតិ
ពីនេះ ពីនោះ
ពាក្យ​«​កំពែង​»​ថៃ​យក​ពី​ខ្មែរ តែ​ពាក្យ​«​កំផែង​»​ខ្មែរ​យកតាម​សំដី​ថៃ​វិញ
13, May 2023 , 7:29 am        
រូបភាព
តាមពិត​រវាង​ពាក្យ «​កំពែង​» និង «​កំផែង​» គឺមាន​ន័យ​តែមួយ​។ ប៉ុន្តែ «​កំពែង​» ថៃ​បាន​យក​ពី​ភាសា​ខ្មែរ និង​ពាក្យ «​កំផែង​» គឺជា​ពាក្យ​ខ្មែរ​ក្លាយ​មកពី​សំដី​ថៃ ដែលថា​តាម​សំដី​ខ្មែរ​ពុំ​ច្បាស់​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​លម្អិត​ពី​ពាក្យ​ទាំងនេះ ដូចខាងក្រោម​៖



​ពាក្យ «​កំពែង​» ជា​នាមសព្ទ​មួយ ដែល​កាលពី​ក្នុងសម័យ​បុរាណ ជនជាតិ​ថៃ​បាន​យកពាក្យ​ខ្មែរ​ថា «​កំពែង​» នេះ​ទៅប្រើ​ថា កាំ​ពែង ថៃ​អាន​ថា កាំ​ផែង ព្រោះ​អក្សរ ''​ព​'' ថៃ​មាន​ខ្យល់​ជា ''​ផ​'' ខ្មែរ​, លុះដល់​សម័យ​តម​ក ខ្មែរ​ខ្លះ​យកសំដី​នេះ​មក​ប្រើ​ថា «​កំផែង​» ឃ្លាត​ក្លាយ​ពី​សំដី​ថៃ ដែលថា​តាម​សំដី​ខ្មែរ​ពុំ​ច្បាស់​នោះ​ក៏មាន​។​

​នាមសព្ទ «​កំផែង​» តាម​ភាសា​ខ្មែរ ឬ «​កំពែង​» តាម​ភាសា​ថៃ​នេះ មានន័យថា របង​ធ្វើ​ដោយ​ឥដ្ឋ​, ដោយ​ថ្ម ឬ ភ្លឺ​ដែល​លើក​ព័ទ្ធជុំវិញ​ទីណា​មួយ​ដើម្បី​ឲ្យ​ដក់​ទឹក​៕

© រក្សាសិទ្ធិដោយ thmeythmey.com