ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​
09, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម​ជាទូទៅ​គឺជា​ជំងឺ​ដែល​ស្ងៀម​ស្តា​ត់​មួយ ហើយ​អ្នកជំងឺ​ភាគច្រើន​ក៏​មិន​ធ្លាប់មាន​អាកា​រៈរ​បស់​ជំងឺ​នេះដែរ​។ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឈានដល់​កម្រិត​មួយ ដែល​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ទើប​បង្ក​ជា​រោគសញ្ញា​ឲ្យ​ដឹង​។​



​ទោះបីជា​យ៉ាងណាក៏ដោយ អាកា​រៈ​ជំងឺ​លើស​សម្ពាធ​ឈាម​មានដូចជា​៖
•    ឈឺក្បាល​
•    ពិបាក​ដកដង្ហើម​
•    ឈាម​ច្រមុះ​
•    ឡើង​ក្តៅ​ក្នុង​ខ្លួន​
•    វិលមុខ​
•    ឈឺទ្រូង​
•    ការមើលឃើញ​មាន​ភាព​ប្រើ​ប្រួល​
•    មាន​ឈាម​ក្នុង​ទឹកនោម​

​អាកា​រៈទាំង​នេះ​មិនកើត​ឡើងលើ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គ្រប់គ្នា​ឡើយ ប៉ុន្តែ​ការរង​ចាំ​ដល់​តែមាន​រោគសញ្ញា​របស់​ជំងឺ​នេះ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹងថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ឬ​អត់​នោះ គឺ​ត្រូវ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ទៀងទាត់​។ គ្រូពេទ្យ​ភាគច្រើន​នឹង​ផ្តល់​ការពិនិត្យ ហើយ​វាស់​សម្ពាធ​ឈាម​ឲ្យ​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com