ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គួរ​រស់នៅ​បែបណា​ទើប​រស់​បានយូរ​?
10, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​ការរស់នៅ​ជាមួយនឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មិនមែនជា​រឿង​ងាយស្រួល​នោះ តែ​វា​មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ ហើយក៏​អាច​រស់នៅ​ប្រកបដោយ​ភាព​រីករាយ និង​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ជីវិត​បានដែរ​។​



​ចាប់តាំងពី​ការថែរក្សា​ថ្លើម​ឲ្យ​មាន​សុខ​ភាពល្អ​រហូតដល់រ​បប​អាហារ​ល្អ ព្រមទាំង​បំបាត់​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​នោះ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​រឿង​មួយចំនួន​បន្ថែមទៀត​ដូចខាងក្រោម​នេះ​ដើម្បី​គ្រប់គ្រង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បាន​កាន់តែ​ល្អ​។​

​បង្ការ​ផលវិបាក​
​ថ្លើម​ដែល​ខូច​គឺជា​បញ្ហា​ដ៏​សមខាន់​មួយ​របស់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​បណ្តាល​ឲ្យ​រលាក ឬ​ហើម​ដល់​សាច់​ថ្លើម​បាន​។ ការ​រលាក​នេះ​អាច​បណ្តាល​ឲ្យ​ថ្លើម​ខូចខាត​រហូតដល់​ក្រិន​ថ្លើម​បាន​។ កាលណា​ថ្លើម​ក្រិន​បែបនេះ គឺ​វា​មិនអាច​ធ្វើការ​ងារ​របស់​វា​បានល្អ​ឡើយ​។​

​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ឲ្យ​ថ្លើម​កាន់​តែមាន​សុខភាព​ល្អ​៖
•    កុំ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​ប្តេ​ស​ផ្តាស​។​
•    រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​
•    ហាត់ប្រាណ​រាល់ថ្ងៃ​
•    ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ជាតិ​សរសៃ​ខ្ពស់ ជាពិសេស​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Trans Fats និង Saturated Fats
•    ចៀសវាង​ការ​ញ៉ាំ​ពពួកសត្វ​មាន​សំបក​ដែល​ឆៅ​ដូចជា បង្កង បង្គា អយ​ស្ទើ បង្គា និង​លាស​ជាដើម​
•    ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុនពេល​ញ៉ាំ​ថ្នាំ​បំប៉ន​គ្រប់​ប្រភេទ​។​

​គន្លឹះ​របប​អាហារ​សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
​គ្មាន​របប​អាហារ​ណាមួយ​ដែល​អាចជួយ​ឲ្យ​អ្នកជា​សះស្បើយ​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឡើយ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ និង​មាន​តុល្យភាព​អាចជួយ​អ្នកទទួលបាន​សុខភាព​ល្អ ហើយ​ទម្ងន់​ក៏​ស្ថិតក្នុង​សភាព​ល្អ ព្រម​ទាំ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​របស់​ជំងឺ​នេះ​ថែមទៀត​។​
•    ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ញ៉ាំ​ឲ្យ​បាន​ច្រើន​
•    ញ៉ាំ​បន្លែ និង​ផ្លែឈើ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​
•    ចៀសវាង​ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ដែលមាន​ជាតិ​ខ្លាញ់ Trans Fats
•    អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់ អាច​ញ៉ាំ​ម្តងម្កាល​បាន​
•    ចូរ​ឈប់​ញ៉ាំ​ភ្លាម​នៅពេល​អ្នក​ឆ្អែត ៨០​ភាគរយ​ហើយ​
•    បង្កើន​ថាមពល​រាងកាយ​តាមរយៈ​ការ​ញ៉ាំ​អាហារ​តិចៗ ជា​រៀងរាល់ ៣ ទៅ​៤​ម៉ោង​ម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com