បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
មន្ត្រី​អង្គការ WCS ៖ ការបាត់បង់​សត្វព្រៃ ព្រោះ​មនុស្ស​នៅតែ​យល់​ខុស​ថា «​សត្វព្រៃ​ជា​ថ្នាំ​ប៉ូវ​»
12, Oct 2017 , 9:59 pm         2308
រូបភាព
​ភ្នំពេញ​៖ អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ (WCS) បានធ្វើ​ការងារ​អភិរក្ស​សត្វ​នៅ​កម្ពុជា​ជិត​២០​ឆ្នាំ​ហើយ​។ តាមរយៈ​សកម្មភាព​ការពារ​សត្វព្រៃ​នេះ អង្គការ WCS បាន​ជួយសង្គ្រោះ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ ដើម្បី​ថែរក្សា និង​បង្កើន​ចំនួន​សត្វ​ឡើងវិញ​។ ប៉ុន្តែ​បើទោះជា​អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ដៃគូរ​ពាក់ព័ន្ធ​ជួយ​ការពារ​សត្វ​ជិត​ផុត​ទាំងនោះ​ក្តី ក៏​នៅតែមាន​ជន​ទុច្ចរិត​មួយចំនួន ប្រព្រឹត្តិ​បទល្មើស​សម្លាប់​សត្វព្រៃ​យកទៅលក់ និង​បរិភោគ​ដែរ​។​


​ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ (WCS) លោក អេង ម៉េង​អ៊ី បាន​ពន្យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​សត្វព្រៃ​បាត់បង់​នោះ ដោយសារ​ការកើនឡើង​តម្រូវការ​បរិភោគ​សត្វ​ព្រៃ ,​តម្លៃ​សត្វព្រៃ​ក្នុង​ទីផ្សា​ងងឹត មានតម្លៃ​ខ្ពស់ , ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង ដែល​យល់​ខុស​ថា សត្វព្រៃ​ជា​ឱសថ​បុរាណ និង​បញ្ហា​កង្វះខាត​ធនធាន​អភិរក្ស​សត្វព្រៃ​ជាដើម​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​អ្នកនាង​ទស្សនា​វីដេអូ​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក អេង ម៉េង​អ៊ី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ដូចតទៅ​៖



Tag:
 WCS
  អេង ម៉េង​អ៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next