ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ផ្ទៃពោះ​ហើយ​នៅ​ពរ​កូន​ថែមទៀត មាន​សុវត្ថិភាព​ដែរ​ទេ​?
11, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិន​វា​គឺជា​ការ​មាន​ផ្ទៃពោះ​ដំបូង​របស់​អ្នក មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញខ្លួន​នឹងមិន​បណ្តោយ​ឲ្យ​អ្នក​កាន់​អ្វី​ទាំងអស់​ដែល​ធ្ងន់ៗ​ឡើយ ប៉ុន្តែ​បើសិនជា​អ្នកមាន​កូនតូចៗ​ដែល​ចេះ​ដើរ​តេសតាស​ហើយ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការដែល​មិន​ព្រម​ពរ​គេ​នោះ​។​



​ដូច្នេះ​តើ​វា​មាន​សុវត្ថិភាព​ដែរ​ទេ​ក្នុងការ​ពរ​កូន​ចេះ​ដើរ​តេសតាស​ទាំង​ខ្លួន​កំពុង​តែមាន​ផ្ទៃពោះ​ទៀត​នោះ​? ជាធម្មតា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​ការលើក​របស់របរ​ដែ​ល​ធ្ងន់ៗ​។ ករណី​ភាគច្រើន ក្នុងពេល​មាន​ផ្ទៃពោះ គឺអាច​កាន់​របស់រប​រ​ទម្ងន់​ក្រោម ២៧​គីឡូក្រាម​។ សម្រាប់​ក្មេង​តូចៗ​ដែល​ចេះ​ដើរ​តេសតាស​គឺ​មិន​ចូលក្នុង​អ្វីដែល​ហាមប្រាម​ឡើយ​។ នៅពេល​អ្នក​ឈានដល់​ត្រីមាស​ទី​បី​ហើយ យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ពរ​កូនតូចៗ​នេះហើយ​។​

​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ផលិត​អ័រម៉ូន Relaxin ដែល​ធ្វើ​ឲ្យ​សន្លាក់​ធូរ​រហូតដល់ ១០​ដង ដើម្បី​ងាយស្រួល​ក្នុងពេល​សម្រាលកូន​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ឈឺចាប់​នៅក្នុង​សន្លាក់ និង​រលាក​នៅពេលដែល​អ្នក​ដាក់​សម្ពាធ​ទៅលើ​សន្លាក់​ច្រើនពេក​។ នៅពេល​ពោះ​កាន់តែ​ធំ​ទៅៗ ទំនាញ​ផែន​ដៃ​ក៏​ដាក់​ទៅលើ​ជើង​កាន់តែខ្លាំង​ដែរ​។ ហេតុ​ដូច្នេះហើយ អ្នកនឹង​ងាយ​ដួល និង​ពិបាក​លើក​ពរ​កូនតូចៗ​ណាស់​។​

​គន្លឹះ​ដែល​ត្រូវ​ចងចាំ​៖
1.    ស្តាប់​នូវ​ប្រតិកម្ម​របស់​រាង​កាយ​ផង​នៅពេល​មាន​បញ្ហា​
2.    ចូរ​លើក​កាន់ ឬ​ពរ​កូន​ដោយ​សុវត្ថិភាព​
3.    ចូរ​ប្រុងប្រយ័ត្ន​បើសិនជា​អ្នកមាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ហើយ​
4.    អ្វីដែល​កាន់តែ​សំខាន់​គឺ​មិនត្រូវ​ខំប្រឹងប្រែង​ខ្លាំងពេក​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com