អត្ថបទពាណិជ្ជកម្ម
ពិសេស​បំផុត​! ថែម​ជូន Samsung Original Wireless Charger ភ្លាមៗ រាល់​ការ​ជាវ Galaxy S8 & S8+ ពីថ្ងៃ​នេះ
11, Aug 2017 , 2:35 pm        
រូបភាព
​បន្ទាប់ពី​កម្មវិធី​បង់​រំ​លោះ​កំពូល​ទូរស័ព្ទដៃ Galaxy S8 & S8+  ដោយ​មិនមាន​ការប្រាក់ និង​មាន​ថែម​ជូន​នូវ​ម៉ែ​ម​ម៉ូ​រី​សាម​សុង ទំហំ​៦៤ ជី​ហ្គា​បាយ​ចំនួន​១ សំបក​ទូរស័ព្ទ Stand View Cover ដ៏​ទំនើប ចំនួន​១ និង​ស៊ីម​Smart ដែលមាន​ភ្ជាប់ គម្រោង Power+1 ដោយ​ឥតគិតថ្លៃ​កន្លងមក (​សុពលភាព​រហូតដល់​ថ្ងៃទី​៣០ កញ្ញា ២០១៧) ពេលនេះ​ក្រុមហ៊ុន​សាម​សុង ក៏មាន​ផ្តល់​កាដូ​ពិសេស​ជូន​អតិថិជន​របស់ខ្លួន ទៀត​!

​រាល់​ការ​ជាវ​ទូរស័ព្ទដៃ Galaxy S8 & S8+  នឹងមាន​ថែម​ជូន​នូវ​ឆ្នាំង​សាក​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ដោត​ជាមួយ​ទូរស័ព្ទ (Samsung original wireless charger)   ដោយ​ឥតគិតថ្លៃ មួយ​ភ្លាមៗ ចាប់ពី​ថ្ងៃទី​១១ សីហា​នេះ​តទៅ​រហូតដល់​ការផ្តល់ជូន​នេះ​អស់ពី​ស្តុក​។



​ឆ្នាំង​សាក​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ដោត​ជាមួយ​ទូរស័ព្ទ ដែល​ផ្តល់ជូន​នេះ​មាន​គុណភាព​ខ្ពស់ សាក​ថ្ម​បាន​លឿន ព្រមទាំង​មាន​រូបរាង​ស្រស់ស្អាត អាចដាក់​បញ្ឈរ ឬ​ផ្តេក​បាន​យ៉ាង​ស័ក្តិសម​ឥតខ្ចោះ ជាមួយ​កំពូល​ទូរស័ព្ទដៃ Galaxy S8 & S8+  របស់លោក​អ្នក​។​

​កំពូល​ទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបាន​រចនា​រុំ​ព័ទ្ធ​ដោយ​កញ្ចក់​កោង​ដ៏​ស្រស់ស្អាត ដែល​សាកស​មយ៉ាង​ឥតខ្ចោះ​ព្រមទាំង ប៊ូ​តុង home ជាប់​កញ្ចក់​តែម្តង​។

Galaxy S8 & S8+ មានភ្ជាប់​ជាមួយ​នូវ​កាស AKG ១​គូ ដែល​ដំណើរការ​បានល្អ និង មិន​ប្រទាក់​គ្នា ព្រោះ​វា​ផលិត​ពី​វត្ថុ​ជា​តុ​ដើម ជា​លោហៈធាតុ​។ Galaxy S8 & S8+ អាច​ប្រើ ស៊ីម​ហាយ​ប្រី​ដ សម្រាប់​ដាក់​ស៊ីម​ទី​២ ឬ​បន្ថែម​មេម៉ូរី បាន​រហូតដល់​២៥៦ ជី​ហ្គា​បាយ​។



Galaxy S8 & S8+ មាន​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក និង​ធូលី (IP68) ដែល​អាច​ថតរូប​ក្នុង​ទឹកបាន​ជម្រៅ​រហូតដល់ ១​ម៉ែត្រ​កន្លះ និង​រយៈពេល ៣០​នាទី នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ។​

Galaxy S8 & S8+ មាន​បួន​ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា ពណ៌​ខ្មៅ (Midnight Black) ពណ៌​មាស (Maple Golden) ពណ៌​ប្រផេះ​បែក​ស្វាយ (Orchid Grey) និង​ពណ៌ ទឹកសមុទ្រ (Coral Blue) ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់ អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​។

​ប្រញាប់​ឡើង​! សូម​អញ្ជើញ​មកកាន់​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ ដែល​នៅ​ជិត លោកអ្នក​បំផុត ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ក្នុងការ​ទទួលបាន​កាដូ​ពិសេស ៕





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com