ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ឆាប់ជាពីវិលមុខ គួរតែធ្វើដូចខាងក្រោមនេះ
× ការវិលមុខមិនមែនជាជំងឺទេ ប៉ុន្តជារោគសញ្ញាមួយនៃជំងឺណាផ្សេង ដែលវាច្រើនតែមិនធ្ងន់ធ្ងរទេ។ យ៉ាងណាមិញ ការវិលមុខម្តងម្កាលមិនមែនជាអ្វីដែលគួរបារម្ភឡើយ។ ប៉ុន្តែអ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាឧស្សាហ៍មានអាការៈវិលមុខនេះជាញឹកញាប់ ឬគ្មានមូលហេតុ ឬរយៈពេលយូរ។
យកល្អគួរធ្វើទៅតាមវិធីដូចខាងក្រោមនេះបើសិនជាអាការៈវិលមុខកើតឡើងចំពោះអ្នកម្តងទៀត៖
អង្គុយ ឬគេងភ្លាមនៅពេលមានអារម្មណ៍វិលមុខ និងសម្រាករហូតដល់បាត់អាការៈវិលមុខនោះ។ រឿងនេះអាចធ្វើឲ្យអ្នកបាត់បង់តុល្យភាពរាងកាយ រហូតដល់ដួល និងបង្ករបួសធ្ងន់ធ្ងរបាន។
ចូរប្រើរបស់ជំនួយដល់ការដើរបើសិនជាចាំបាច់
ចូរកាន់បង្កាន់ដៃជានិច្ចនៅពេលអ្នកត្រូវការឡើងចុះជណ្តើរ
ចូរធ្វើសកម្មភាពផ្សេងៗដើម្បីពង្រឹងដល់តុល្យភាពរាងកាយដូចជាការហាត់យូហ្គា និងក្បាច់តៃជិ
ចៀសវាងការធ្វើចលនា ឬប្តូរឥរិយាបថរាងកាយភ្លាមៗ
ចូរចៀសវាងការបើកបរ ឬដំណើរការណ៍ម៉ាស៊ីនធ្ងន់ៗបើសិនជាអ្នកឧស្សាហ៍មានអារម្មណ៍វិលមុខដោយមិនមានសញ្ញាប្រកាសអាសន្នមុន។
ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងបារី ព្រោះវាអាចជាដើមហេតុនាំឲ្យវិលមុខ ឬធ្វើឲ្យការវិលមុខនោះកាន់តែធ្ងន់ទៅៗ។
ចូរញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ គេងមួយថ្ងៃចាប់ពី ៧ម៉ោងឡើងទៅ និងចៀសវាងស្ថានភាពដែលធ្វើឲ្យមានភាពតានតឹងក្នុងអារម្មណ៍។
ចូរញ៉ាំអាហារដែលផ្តល់សុខភាពជាពិសេសបន្លែ ផ្លែឈើ និងសាច់គ្មានខ្លាញ់
បើសិនជាអ្នកសង្ស័យថា ការវិលមុខនោះបង្កឡើងដោយការលេបថ្នាំ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការបន្ថយកម្រិតប្រើប្រាស់ ឬផ្លាស់ប្តូរថ្នាំផ្សេងវិញ។
អ្នកក៏អាចប្រើថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី Meclizine (Antivert) បានដែរបើសិនជាមានអាការៈចង្អោ ជាមួយនឹងវិលមុខ។ ថ្នាំនេះប្រហែលជាធ្វើឲ្យងងុយគេងដូច្នេះចូរកុំប្រើវានៅពេលដែលអ្នកកំពុងតែធ្វើការ។
សម្រាប់នៅកន្លែងដែលត្រជាក់ និងញ៉ាំទឹកបើសិនជាការវិលមុខនោះបង្កឡើងដោយការនៅកន្លែងក្តៅពេក ឬខ្សោះជាតិទឹកក្នុងខ្លួន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com