កីឡាជាតិ
ជាតិ
សឿត បារាំង និង អ៊ិន សូ​ដា​វីដ ត្រៀម​ទាំង​ស៊ី​ហ្គេម ត្រៀម​ទាំង​បាក់​ឌុប​
11, Aug 2017 , 3:35 pm         1272
រូបភាព
​កីឡាករ សឿត បារាំង និង អ៊ិន សូ​ដា​វីដ នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុ​ជាមាន​កាតព្វកិច្ច​ធំៗ​ចំនួន​ពីរ​ក្នុង​ខែសីហា នេះ ដោយ​ពួកគេ​ទាំងពីរ​ត្រូវ​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ការប្រឡង​បាក់​ឌុប​។ ក្រុម U22 កម្ពុជា​របស់លោក Leonardo Vitorino នឹង​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១២ ខែសីហា​។​


​ខ្សែការពារ សឿត បារាំង និង​ខ្សែបម្រើ អ៊ិន សូ​ដា​វីដ ក្រៅពី​បំពេញបេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ ខែសីហា​។ កីឡាករ​ទាំងពីរ​មាន​កាតព្វកិច្ច​ដែល​មិនអាច​ខាន​បាន គឺ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២២ ខែសីហា នេះ​ផងដែរ​។​


កីឡាករ អ៊ិន សូ​ដា​វីដ បណ្តើរ​បាល់​គេច​ពី​ការដណ្តើម​របស់​កីឡាករ​ហ្វី​លីន​ក្នុងជំនួប​វគ្គ​ជម្រុះ AFC U23 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​កន្លងទៅ​។

​ការជាប់​កាតព្វកិច្ច​ប្រឡង​បាក់​ឌុប​នេះដែរ កីឡាករ​ទាំងពីរ​អាច​គ្មាន​វត្តមាន​ក្នុង​ក្រុម U22 កម្ពុជា​ពី​២​ទៅ​៣​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B​។ ក្នុងនោះ U22 កម្ពុជា​ជួប​ហ្វីលីពីន​ក្នុងពេល​បើកឆាក​នៅ​ថ្ងៃទី​១៥ ខែសីហា នៅ​កីឡដ្ឋាន MP Selayang Stadium ប៉ះ​វៀតណាម​នៅ​កីឡដ្ឋាន Shah Alam Stadium ថ្ងៃទី​១៧ សីហា មុន​ជួប​ជា​បន្តបន្ទាប់​ជាមួយ ថៃ​, ទី​ម័​រ​ខាងកើត និង​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០, ២២ និង​២៤ ខែសីហា​។

​ក្រុម U22 ក្រោម​ការដឹកនាំ​របស់​លោក Leonardo Vitorino នឹង​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​។ កីឡាករ​ជម្រើសជាតិ​ទាំង​២០​នាក់​រួមមាន​អ្នកចាំទី កែវ សុខ​សិលា​, អ៊ុំ សេរី​រ័ត្ន​, ខ្សែការពារ សឿត បារាំង​,​ណុប តុលា​, សឿ​យ វិសាល​, សំអឿន ពិដោរ​, នេន សុធា​រ័ត្ន​, ឆុំ ភី​សា​, ឆេង ម៉េង​, ខ្សែបម្រើ ស៊ិន កក្កដា​, ជួន ចាន់​ចាវ​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ពៅ ប៉ុន​វុ​ឌ្ឍី​, ហូ​យ ផល្លី​ន​, គ​ន្ធា រ៉ា​វ៉ាន់​, សុន វណ្ណ​ដេ​ត​, ច្រឹង ពលរដ្ឋ និង​ខ្សែប្រយុទ្ធ សុក សំណាង និង នួន បូរី​៕   

Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...2021next