អន្តរជាតិ
ក្រុងហ្សាការតា និងពាក្យ #GOODMORNING ត្រូវបានសរសេរច្រើនជាងគេក្នុង Instagram
× កាលពីថ្ងៃទី២ ខែសីហា កន្លងទៅ បណ្តាញសង្គម Instagram បានប្រារព្ធខួប១ឆ្នាំរបស់ខ្លួនក្នុងការដាក់ឲ្យប្រើប្រាស់ Instagram Stories ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្ហោះជាបណ្តុំរូបភាព វីដេអូ ជាមួយនឹងការបញ្ចូលអក្សរ និង Sticker ផ្សេងៗ។
អ្នកប្រើប្រាស់ជាង២៥០លាននាក់ជារឿងរាល់ថ្ងៃ Instagram Stories ជាផ្នែកមួយនៃការទាក់ទាញអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ ដោយអ្នកដែលមានអាយុក្រោម២៥ឆ្នាំ ចំណាយពេលយ៉ាងហោច ៣២នាទីជារៀងរាល់ និងអ្នកដែលមានអាយុលើស២៥ឆ្នាំ ចំណាយពេលជាង២៤នាទី ជារៀងរាល់ថ្ងៃ លើការប្រើប្រាស់ Instagram។
របាយការណ៍ បានបង្ហាញថា កាលពីខែកក្កដា កន្លងមក អ្នកដែលប្រើប្រាស់សេវាពាណិជ្ជកម្មជាង៥០ភាគរយ បានបង្កើតជា Instagram Stories។
នារយៈពេល១ឆ្នាំកន្លងមកនេះ ទីតាំង៥ដែលមានចំនួន Tags ឬ Check In ច្រើនជាងគេ មិនមែន ប៉ារីស រ៉ូម ប៉េកាំង ឬតូក្យូ ឡើយ។ ទីតាំងទាំងនោះ មាន៖
១. ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
២. ក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល
៣. ញូវយ៉ក សហរដ្ឋអាមេរិក
៤. ក្រុងឡុងដ៍ ចក្រភពអង់គ្លេស
៥. ក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
ក្នុងចំណោមអ្នកប្រើប្រាស់ Instagram មាន៩០ភាគរយ ប្រើប្រាស់ Hashtag ជាភាសាឡាតាំង ជាពិសេសអង់គ្លេស។ ពាក្យដែលត្រូវបាន Hashtag ច្រើនបំផុតមាន៖
១. #GOODMORNING
២. #WORK
៣. #GOODNIGHT
៤. #MOOD
៥. #HAPPYBIRTHDAY
៦. #TBT
៧. #LOVE
៨. #HOME
៩. #BOMDIA (មានន័យថា សួស្តី ឬថ្ងៃល្អ ជាភាសាព័រទុយហ្គាល់)
១០. #RELAX ៕
Tag:
បណ្តាញសង្គម
Instagram
© រក្សាសិទ្ធិដោយ thmeythmey.com