ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
បុគ្គលិក​មុន​សុំ​ឡើង​ប្រាក់ខែ គួរ​សួរ​ខ្លួនឯង​ថា បានធ្វើ​អ្វីខ្លះ​សម្រាប់​ស្ថាប័ន​?
12, Aug 2017 , 4:16 pm         4959
រូបភាព
​ភ្នំពេញ​៖ ស្ថាប័ន​ណាក៏ដោយ តែងតែមាន​បុគ្គលិក​សុំ​ថៅកែ ដំឡើង​ប្រាក់ខែ​ជានិច្ច​។ ក៏ប៉ុន្តែ​បុគ្គលិក​ខ្លះ​មិនដែល​សួរ​ខ្លួនឯង​ទេ​ថា ពួកគេ​បានសម្រេច​លទ្ធផល​អ្វីខ្លះ​សម្រាប់​ស្ថាប័ន​។ បុគ្គលិក​ខ្លះ ចង់បាន​ប្រាក់ខែ​ច្រើន តែ​លទ្ធផល​នៃ​ការងារ​របស់​ពួកគេ​សម្រាប់​ក្រុមហ៊ុន មាន​បរិមាណ​តិចតួច​។ អ្នកខ្លះ មាន​ម៉ោង​ការងារ ៨ ម៉ោង ចំណាយពេល​លេង Facebook មើល YouTube អស់ ៥ ទៅ ៦ ម៉ោង​ទៅហើយ​ក្នុង​មួយថ្ងៃ​។ បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​ថៅកែ​ភាគច្រើន​ពិបាក​នឹង​យល់ព្រម​ដំឡើង​ប្រាក់ខែ​ជូន​តាម​ការស្នើសុំ​របស់​បុគ្គលិក​ទាំងនោះ​៕


Tag:
 ក្រុមហ៊ុន​
  បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង