ពីនេះ ពីនោះ / មិនយល់...!
គួរ​សរសេរ​ពាក្យ«​ខេត្ត​»បែបនេះ ត្រូវ​ជាង«​ខែត្រ​» !
13, Aug 2017 , 7:19 am         722
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅតែ​សរសេរ​ពាក្យ «​ខែត្រ​» ដែល​មានន័យ​ដូចនឹង​ពាក្យ «​ខេត្ត​» នេះ​ដដែល​។ ប៉ុន្តែ បើតាម​សេចក្តីពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត សរសេរ​ឱ្យ​ត្រូវ គួរ​សរសេរ «​ខេត្ត​» ត្រូវ​ជាង ពីព្រោះ​ពាក្យ «​ខែត្រ​» ច្រើន​ប្រើ​តាម​ទម្លាប់​ជា​យូរ​មកហើយ​។


នាមសព្ទ «​ខេត្ត​» ឬ «​ខែត្រ​» មានន័យថា ជា​ភាគ​ផែនដី​ដែល​បែង​ជា​អន្លើៗ មាន​ប្រជុំ​ស្រុក​ច្រើន​ដោយ​រដ្ឋបាល​បញ្ញត្ត​។ ឧទាហរណ៍​៖ ខេត្តកណ្ដាល​, ខេត្តកំពង់ចាម ។ ល ។ ពាក្យ «​ខែត្រ​» នេះ គឺ​ប្រើ​តាម​ទម្លាប់​ជាប់​មកជា​យូរហើយ​, បើ​សរសេរ​ឲ្យ​ត្រូវ គួរ​សរសេរ «​ខេត្ត​» តាម​រូប​ដើម​ក៏បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1314next