ជាតិ
សេដ្ឋកិច្ច
៧​ខែ ឆ្នាំ​២០១៧ រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង​១,២០០ លាន​ដុល្លារ​
15, Aug 2017 , 8:39 am        
រូបភាព
លោកគង់ វិបុល នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា (រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ)
លោកគង់ វិបុល នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា (រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ)
​អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ  បាន​ជាង​៥០០០​ពាន់​លាន​រៀល  សមមូល​នឹង​ជាង​១,២០០​លាន​ដុល្លារ ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧ ។ ចំណូល​នេះ កើនឡើង​ជាង​៣៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​និង​ស្នើ​នឹង​៧៥​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់​។​



​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​សរុប​ចំនួន​៥,១៤៥​ពាន់​លាន​រៀល ស្មើ​ប្រមាណ ១,២៨៦.៤៤ លាន​ដុល្លារ​។ ចំណូល​នេះ កើនឡើង ៣៤.៧១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកក្កដា ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​នេះ គឺ​ស្មើនឹង​៨៥​ភាគរយ​នៃ​ផែនការ​ច្បាប់​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​សម្រាប់​ខែកក្កដា ប្រមូលបាន​ចំនួន ៥០៣ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ១២៨.៣៧​លាន​ដុល្លារ​។  

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​សង្កេតឃើញ​ដែរ​ថា ក្នុង​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​៧ ខែ​នេះដែរ  ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ​មានការ​កើនឡើង  ពិសេស​ប្រភេទ​ពន្ធអាករ​សំខាន់ៗ មាន​ពន្ធ​លើ​ប្រាក់ចំណូឡ​កើនឡើង​៣១.១​ភាគរយ អាករ​លើ​តម្លៃបន្ថែម​កើនឡើង ចំនួន​៣៨.៤​ភាគរយ ពន្ធអាករ​ពិសេស​កើនឡើង​១០.៦​ភាគរយ និង​ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ចំនួន​៤.៨​ភាគរយ​៕


Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com