ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការសម្រេចបន្តសំណុំរឿងលោក សួន សេរីរដ្ឋា នៅថ្ងៃទី២៤ សីហា
14, Aug 2017 , 6:23 pm        
រូបភាព
ដោយ: ថ្មីៗ
ចៅក្រមជំនុំជម្រះ បានសម្រេចបន្តសវនាការសំណុំរឿងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី២៤ សីហា ខាងមុខ ដើម្បីទុកពេលឲ្យជនជាប់ចោទរកមេធាវីការពារក្តីខ្លួន។ តែយ៉ាងណាចៅក្រមបានសម្រេចឃុំខ្លួនលោក សួន សេរីរដ្ឋា បណ្តោះអាសន្ន ដើម្បីរក្សាទុកឲ្យតុលាការជំនុំជម្រះ ។ នេះបើតាមលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

 
ព្រះរាជអាជ្ញារងលោក សៀង សុខ បានសម្រេចចោទប្រធានគណបក្សអំណាចខ្មែរ ពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ ,បទល្មើស ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ 
 
 
 

Tag:
 សួន សេរីរដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com