ជាតិ
បាក់​ឌុប​៖​រដ្ឋមន្ត្រី​អប់រំ ស្នើ​នគរបាល​ចរាចរ​កុំ​ចាប់​សិស្ស​មកពី​ស្រុក​ឆ្ងាយ​ ដែលមិនពាក់​មួកសុវត្ថិភាព
15, Aug 2017 , 1:36 pm        
រូបភាព
ដោយ:


រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន  អំពាវនាវ​ឲ្យ​សិស្សានុសិស្ស ដែល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្នា​នៅពេល​ជិះ​ម៉ូតូ​មក​ប្រឡង​បាក់​ឌុប​។ ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ក៏​ស្នើ​នគរបាល​ចរាចរណ៍​កុំ​ឲ្យ​ចាប់​សិស្ស​ដែល​មកពី​ស្រុក​ឆ្ងាយៗ ដោយពេល​ខ្លះ​ពួកគេ​ធ្វេសប្រហែស​មិនបាន​ពាក់មួក​សុវត្ថិភាព ក្នុងអំឡុងពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។ សិស្សទាំងនោះ មកពីស្រុកឆ្ងាយៗ ហើយស្នាក់នៅក្នុងវត្ត ផ្ទះសំណាក់ ឬផ្ទះបងប្អូន  នៅក្បែរមណ្ឌលប្រឡង។ 


​លោក ហង់ ជួន ណា​រ៉ុ​ន បញ្ជាក់ថា ប្រសិន​សមត្ថកិច្ច​ចាប់​បេក្ខជន​ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​ក្នុងអំឡុង​ថ្ងៃ​ប្រឡង ពួកគេ​នឹង​អាច​ខកពេល​ប្រឡង​ជាមិនខាន​។ ជាមួយគ្នានេះ នៅក្នុង​ធី​ជួប​ជាមួយ​អ្នកស្ម័គ្រចិត្ត​អង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​សាលា​តិច​ណូ កាលពី​ថ្ងៃទី ១៤ ខែសីហា លោក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​កុំ​ឲ្យ​មាន​ការយកថ្លៃ​ផ្ញើ​កង់​ឬ​មូ​តូ​ពី​សិស្ស​ក្រីក្រ​ផងដែរ​។

​សូម​ស្តាប់​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន ខាងក្រោម​៖






Tag:
 ក្រសួង​អប់រំ​
  ហង់ ជួន ណា​រ៉ុ​ន
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com