ជាតិ
លោក ស៊ិ​ក ប៊ុន​ហុក​៖ ខ្ញុំ​រៀន​ច្បាប់​តាំងពីក្មេង​មក ខ្ញុំ​មិនដែល​ធ្វើអំពើ​ល្មើសច្បាប់​ឡើយ​!
15, Aug 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ថ្លែងថា មួយជីវិត​របស់លោក លោក​មិនដែល​ធ្វើអំពើ​ខុសច្បាប់​ម្តងណា​ឡើយ​។ ការ​ថ្លែង​បែបនេះ គឺធ្វើឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​។

 


​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​អះអាង នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ភាគី​បរទេស និង​បុគ្គលិក គ​.​ជ​.​ប ថា​៖ «​ខ្ញុំ​រៀន​ច្បាប់​យូរហើយ តាំងពី ក្មេង​មក ហើយ​ខ្ញុំ​មិនដែល​ធ្វើ​អ្វីដែល​ល្មើសច្បាប់​ម្តងណា​ទេ​»​។ 

​ការ​ថ្លែង​របស់​ប្រធាន គ​.​ជ​.​ប រូបនេះ គឺ​ដើម្បី​ពន្យល់​មនុស្ស​នៅក្នុង​សង្គម ឲ្យ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក និង​ស្គា​ល់ពី​ករណី​កិច្ច​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់ខ្លួន​។ លោក​បន្តថា សិទ្ធិ និង​សេរីភាព គឺ​បានចែង​ក្នុង​ច្បាប់ ដែល​មនុស្ស​ទូទៅ​ត្រូវតែ​គោរព ដើម្បី​ទទួលបាន​សេចក្តីសុខ​។ លោក​បាន​រិះគន់ លើ​អ្នក​រិះគន់​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចេះតែ​លើកឡើងថា ច្បាប់​នេះ កម្រិត​សិទ្ធិ​និង​សេរីភាព​របស់ខ្លួន​។   

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្តាយ មាន​អ្នកខ្លះ​លើកឡើងថា តាំងពី​មានច្បាប់​សមាគម​មក វា​ទៅ​កម្រិត​អី​ណា ចុះបើ​រដ្ឋធម្មនុញ្ញ​ចែង​អ៊ីចឹង មិន​ឲ្យ​គេ​ធ្វើ​ច្បាប់​ម៉េច​? សហជីព មិន​ចង់​ឲ្យ​គេ​ធ្វើ​ច្បាប់​ម៉េច ចុះបើ​រដ្ឋធម្មនុញ្ញ​ចែង​អ៊ីចឹង​»​។ លោក​បន្តថា​៖ «​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់ អស់លោក​យក​អាហ្នឹង (​ច្បាប់​) ទៅ ចាត់ទុក​វា​ត្រីវិស័យ ណែនាំ​សកម្មភាព​របស់​យើង ទាំង​អាកប្បកិរិយា ទាំង​សម្តីសំដៅ​។ អស់លោក​ដាច់ខាត គឺ​គ្មាន​ទោស​ទេ ព្រោះ​យើង​អត់​ប៉ះ​គេ​»​។   

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក ស៊ិ​ក ប៊ុ​ក​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដូចតទៅ​៖             





Tag:
 ស៊ិ​ក ប៊ុន​ហុក​
  ​ប្រធាន​គជប
© រក្សាសិទ្ធិដោយ thmeythmey.com