ជាតិ
ខេត្ត​បី​នៅជាប់​តំបន់​មាត់សមុទ្រ​កំពុងលិចលង់​ជំនន់​ទឹកភ្លៀង​
17, Aug 2017 , 1:49 pm        
រូបភាព
ខេត្តព្រះសីហនុ រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ខេត្តព្រះសីហនុ រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​កម្ពុជា​នឹងរង​ឥទ្ធិពល​សម្ពាធ​ទាប​មួយ​ពី​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​១៧ សីហា​២០១៧​នេះ ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ​។ ខេត្ត​ចំនួន​៣ នៅ​តំបន់​មាត់សមុទ្រ​ដែល​រង​ឥទ្ធិពល​សម្ពាធ​ទាប​នេះ នឹងរង​ការ​ជន់​លិច​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៧​ថា តំបន់​ទាំងបី​នៃ​ប្រទេស​កម្ពុជា កំពុងមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បណ្ដាល​ឲ្យ​ជន់​លិច​នោះ​មាន ខេត្ត​ព្រះសីហនុ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​១៨១ មី​ល្លី​ម៉ែត្រ ដែល​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​តំបន់​មួយចំនួន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់​។​

​ខេត្តកំពត ស្ថានភាព​អាកាសធាតុ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែសីហា​នេះ ផ្ទៃមេឃ​មាន​សភាព​អួអាប់ និង​មាន​ភ្លៀងរលឹម​ស្រិចៗ​នៅតាម​តំបន់​មួយចំនួន​ដូចជា ក្រុង​កំពត ស្រុក​កំពង់ត្រាច ដងទង់ ឈូក និង​ស្រុក​ទឹកឈូ​។ ចំណែក​ខេត្តកោះកុង ភ្លៀង​បាន​ចាប់​ធ្លាក់​តាំងពី​យប់​ថ្ងៃទី ១៦ សីហា​មក ដេ​ល​កំពុង​ធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ខេមរភូមិន្ទ រង​ការ​ជន់​លិច ។ មកដល់​ថ្ងៃ​ព្រឹក​នេះ​បរិមាណ​ទឹកភ្លៀង មាន​កំរិត​១៥៥ មី​ល្លី​ម៉ែត្រ ខណៈ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំង​ខេត្ត​នេះ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​៕


              ខេត្តកោះកុង រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក


          ខេត្តកំពត រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក


Tag:
 ក្រសួង​ធនធានទឹក​
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com