អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ត្រូវបាន​ទទួលស្គាល់​ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត លឿន​ជាងគេ​បំផុត​នៅ​ ​កម្ពុជា​ពី OpenSignal
18, Aug 2017 , 9:44 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖  សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅកម្ពុជា ទទួលបាន​ពានរង្វាន់​ពី OpenSignal ដែលជា​ស្ថាប័ន​អន្តរជាតិ ជាទី​ទុកចិត្ត​លើ​ការធ្វើ​តេស្ត​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​។​
 
​ក្នុងការ​សិក្សា​នាពេល​ថ្មីៗ​នេះ ដែល​បានចេញ​ផ្សាយ​ដោយ OpenSignal  បានបង្ហាញ​ឲ្យ​ឃើញថា សែ​ល​កាត ឈានមុខ​គេ​លើ​ពីរ​ផ្នែក​ធំៗ​៖

•​    ​អ៊ី​ន​ធើ​ណិ​ត 4G លឿន​ជាងគេ​
•​    ​បណ្តាញ​សេវា​លឿន​ជាងគេ




 
​ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ដោយបាន​សិក្សា​ទៅលើ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​ចំនួន​បី​៖ សែ​ល​កាត (Cellcard) Metfone និង Smart Axiata ។ សែ​ល​កាត ទទួលបាន​ពានរង្វាន់​នេះ​ដោយសារតែ​ល្បឿន​ដោ​ន​ឡូត  4G LTE របស់ខ្លួន មាន​ល្បឿន​ជា​មធ្យម​ដល់​ទៅ ១៩.៧ Mbps បន្ទាប់ពី​ឆ្លងកាត់​ការធ្វើ​តេស្ដ​លើ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G ។ ការសិក្សា​ក៏បាន​បង្ហាញ​ផងដែរ​ថា ល្បឿន​ដោ​ន​ឡូត​របស់​សែ​ល​កាត គឺ​លឿន​ជាងគេ ២​ដង​បើ​ប្រៀបធៀប​ជាមួយ​លទ្ធផល នៃ​ការធ្វើ​តេស្ដ​ដូចគ្នា​របស់​ក្រុមហ៊ុន Smart Axiata​។ លើសពីនេះទៅទៀត ល្បឿន​នៃ​ការ​ដោ​ន​ឡូត​របស់​សែ​ល​កាត​លឿន​ជាង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់​ពិភពលោក​ទៅទៀត ដែលជា​មធ្យម​មាន​ល្បឿន ១៦.២ Mbps​។​

​ល្បឿន​ជា​មធ្យម​របស់​សែ​ល​កាត​ទាំង​បណ្ដាញ​សេវា 3G និង 4G មាន​ល្បឿន​រហូតដល់ ៨.១Mbps ដូច្នេះហើយ​ទើប​សែ​ល​កាត​ទទួលបាន​ពានរង្វាន់​នេះ​។​
​របាយការណ៍​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា សែ​ល​កាត មិន​ត្រឹម​តែមាន​ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G LTE លឿន​ជាងគេ​បំផុត​ប៉ុណ្ណោះ​ទេ  សេវា​គ្រប់​ដណ្តប់ 4G LTE របស់​សែ​ល​កាត ក៏មាន​ភាពទូលំទូលាយ​ផងដែរ ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង ៧០% ធ្វើ​ឲ្យ​អតិថិជន​សែ​ល​កាត ភ្ជាប់​ទៅ​សេវា 4G បាន​ញឹកញាប់​និង​លឿន​ជាង​មុន​។ ការវាស់ស្ទង់​លើ​វិសាលភាព​នៃ​បណ្តាញ​សេវា​របស់ OpenSignal ធ្វើឡើង​ដោយ​វាស់​ស្ទង់​លើ ចំនួន​ដង​នៃ​ការចូល​ទៅប្រើ​បណ្តាញ​សេវា​។ តាមរយៈ​ការធ្វើ​តេស្ត​នេះ អ្នកប្រើប្រាស់​សែ​ល​កាត​អាច​ចូល​ប្រើ​សេវា 4G បាន​រហូតដល់ ៧​ដង ក្នុងចំណោម ១០​ដង​។




 
​ជោគជ័យ​នេះ ទទួលបាន​បន្ទាប់ពី​គំនិត​ផ្ដួចផ្ដើម ពង្រីក​បណ្ដាញ​សេវា 4G ដែល​សែ​ល​កាត​បានចាប់ផ្តើម​ចាប់​តាំងពីដើម​ឆ្នាំនេះ ជាមួយនឹង​ការពង្រីក​បណ្តាញ​សេវា រួមទាំង​ពង្រឹង​
​បច្ចេកវិទ្យា​សេវា 4G និង 3G​។

​សែ​ល​កាត​ទើបតែ​ទទួលបាន​ពានរង្វាន់ បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ ២០១៧ ពី Ookla ដោយសារតែ​ការពង្រីក​បណ្តាញ​សេវា 4G កើនឡើង​ពី ២០០ អង់​តែ​ន រហូតដល់ ២០០០ អង់​តែ​ន នាពេល​ប​ច្ទុ​ប្បន្ន​។ លោក ច​ន ណា​វ៉ាល   នាយក​ផ្នែក​បច្ចេកវិទ្យា​របស់​សែ​ល​កាត បាន​លើកឡើងថា “​ល្បឿន​នៃ​ការពង្រីក​បណ្តាញ​សេវា​របស់​យើង គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​យើង ក្នុងការ​ផ្គត់ផ្គង់​នូវ​តម្រូវការ​អ៊ី​ន​ធើ​ណិ​ត​ដែល​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​។  ការពង្រីក​បណ្តាញ​សេវា 4G នេះ​ប្រើ​រយៈពេល​ខ្លី​បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈ ២០​ឆ្នាំនេះ​។​”


 
​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​បន្ថែមទៀតថា​៖« ការពង្រីក​បណ្ដាញ​សេវា​របស់​យើង នៅតែ​បន្ត​រហូតដល់​យើង​តំឡើង​អង់​តែ​ន​ឲ្យ​បាន ៣០០០ អង់​តែ​ន នៅ​ដំណាច់​ឆ្នាំនេះ ហើយ​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​នេះដែរ យើង​នឹងធ្វើ​ការសាកល្បង​បច្ចេកវិទ្យា 5G»​។​

​ពានរង្វាន់​ពី OpenSignal ទទួលបាន​បន្ថែម​ពីលើ​ពានរង្វាន់​ពីរ​ផ្សេងទៀត រួមមាន​៖ ពានរង្វាន់​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​បំផុត​នៅ​កម្ពុជា ពី Ookla និង​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ជាទី​ទុកចិត្ត​បំផុត​នៅ​កម្ពុជា ពី IDG ASEAN Award​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com