ជាតិ
សេដ្ឋកិច្ច
លោក ចម ប្រសិទ្ធ ណែនាំ អ្នករក​ស៊ីធំៗ​មួយចំនួន​ដែល​មិន​អនុវត្ត​តាមច្បាប់​
18, Aug 2017 , 9:39 pm        
រូបភាព
រូបភាពពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រូបភាពពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​លើកឡើងថា ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា​មិនទាន់​ស្គាល់​បញ្ញត្តិ​ច្បាប់​ក្នុងប្រទេស​របស់ខ្លួន​។ លោក​បន្ថែមថា ក្រុមហ៊ុន​ភាគច្រើន បន្ទាប់ពី​ចុះបញ្ជី​បង្កើត​ក្រុមហ៊ុន​រួច​ក៏​ចាប់ផ្ដើម​បង្កើត​រោងចក្រ​ផលិតផល​តែម្ដង ដោយ​មិនបាន​សុំច្បាប់​បង្កើត​រោងចក្រ​។



«​ឧកញ៉ា​មួយចំនួន​អត់​ទាន់​ស្គាល់ (​ច្បាប់​) ទេ កុំ​និយាយ​តែ​ឧកញ៉ា​ណា សូម្បីតែ​ឧកញ៉ា ម៉ុង ឫទ្ធី … »​។ នេះ​ជា​ថ្លែង​របស់ លោក ចម ប្រសិទ្ធ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ នៅ​ថ្ងៃទី​១៧​ខែសីហា មុននឹង​លោក​បន្ត​ដូច្នេះ​ថា​៖«​មិនមែន​តែ​អ្នកតូច​ដែល​មិនដឹង​ច្បាប់ អ្នករក​ស៊ីធំ​ហើយ​នៅតែ​អត់​ដឹង​ទៀត​»​។

​សូម​ស្ដាប់​ប្រសាសន៍​លោក ចម ប្រសិទ្ធ ខាងក្រោម​នេះ​៖




​បើតាម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រូបនេះ ការបង្កើត​ក្រុមហ៊ុន​ធំ​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម រីឯ​ការបង្កើត​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។ បន្ទាប់ពីនោះ​បើ​បង្កើត​រោងចក្រ​ផលិត ទាំង​មុន​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ គេ​ត្រូវ​សុំច្បាប់​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​មួយទៀត​។ ក្រោយ​នោះ​ទៀត គេ​ត្រូវ​ចុះបញ្ជី​ផលិតផល​នៅ​វិទ្យាស្ថាន​ស្ដង់ដារ​ដើម្បី​ទទួលស្គាល់​ស្ដង់ដារ និង​បញ្ជាក់ថា​ផលិត​នៅ​កម្ពុជា​៕


Tag:
 ចម ប្រសិទ្ធ​
  ចុះបញ្ជី​
© រក្សាសិទ្ធិដោយ thmeythmey.com