បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
ហេតុអ្វី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន​វិញ្ញាបនបត្រ​ការពារ​អតិថិជន ?
20, Aug 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ខែវិច្ឆិកា​ឆ្នាំ​២០១៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ បានទទួល​វិញ្ញាបនបត្រ​អន្តរជាតិ​ស្តីពី​ការទទួលស្គាល់​ការការពារ​អតិថិជន​ពី​អង្គការ​អន្តរជាតិ Smart Campaign​។ នេះ​ជាការ​ទទួលស្គាល់​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​៧​ចំនុច ដែលមាន​៩៥​សូចនាករ ស្តីពី​ការការពារ​អតិថិជន​របស់ខ្លួន​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ស្តីពី ការទទួលបាន​វិញ្ញាបនបត្រ​ការការពារ​អតិថិជន​របស់​អេ​អឹម​ខេ



​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មិនបាន​ព្រងើយកន្តើយ​ចំពោះ​ការពង្រឹង​សេវា​របស់ខ្លួន​ជាមួយ​អតិថិជន​ឡើយ​។ លោក គា បូរាណ ប្រធាន​អគ្គនាយក​នៃ អេ អឹម ខេ បាន​ពន្យល់ថា នៅពេលដែល​អតិថិជន​មានចំណេះដឹង​តិចតួច ហើយ​មាន​ប្រាក់ចំណូល​ទាប គឺ​នៅពេលនោះ​ហើយ​ដែល អេ អឹម ខេ របស់លោក​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់ និង​មាន​តម្លាភាព​ជាមួយ​អតិថិជន​របស់ខ្លួន​។​



​លោក គា បូរាណ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅពេល​យើង​ធ្វើការ​ជាមួយ​ប្រជាជន យើង​ត្រូវមាន​តម្លាភាព​ជាមួយ​គាត់ ត្រូវ​ប្រាប់​គាត់​អំពី​កម្រៃ​សេវាកម្ម អត្រា​ការប្រាក់ ឬ​ចំនួន​ទឹកប្រាក់​ដែល​គាត់​បាន​ខ្ចី ហើយ​ថា​គាត់​ត្រូវមាន​កាតព្វកិច្ច​សង​យ៉ាងដូចម្តេច​នោះ ត្រូវតែ​ឲ្យ​ច្បាស់​។ គាត់​ត្រូវ​យល់​ឲ្យ​ច្បាស់ មុននឹង​គាត់​យក​កំចី​ពី​យើង​»​។​

​លោក ជាង វណ្ណា នាយក​ប្រតិបត្តិ​ផ្នែក​បណ្តុះបណ្តាល​របស់ អេ អឹម ខេ បាន​ពន្យល់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ បាន​ព្យាយាម​ពង្រឹង​ការអនុវត្ត​គោលការណ៍​ការពារ​អតិថិ​ជននេះ​តាំងពី​ឆ្នាំ​២០០៣​មក​។ ប៉ុន្តែ អេ​អឹម​ខេ បាន​ព្យាយាម​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ចំនុច​ខ្វះខាត​មួយចំនួន​តូច​រហូតដល់ អេ​អឹម​ខេ បាន​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​ទាំង​៧​ចំនុច​នេះ របស់​អង្គការ​អន្តរជាតិ Smart Campaign​។



​គោលការណ៍​ទាំង​៧​ចំណុច​រួមមាន​៖ ១ ការអភិវឌ្ឍ និង​ការ​ចែកចាយ​ផលិតផល​ដែល​សមស្រប​។ ២ ការការពារ​ពី​បំណុល​វណ្ឌ​ក របស់​អតិថិជន​។ ៣ តម្លាភាព​។ ៤ ការកំណត់ថ្លៃ​ដ​សល​មានការ​ទទួលខុសត្រូវ​។ ៥ ការប្រព្រឹត្តិ​ទៅលើ​អតិថិជន​ដោយ​ការគោរព និង​ស្មើភាព​គ្នា​។ ៦ យន្តការ​ឆ្លើយតប​ចំពោះ​មតិយោបល់​របស់​អតិថិជន និង​ទី​៧ គឺ​ការរក្សា​ព័ត៌មាន​សំងាត់​របស់​អតិថិជន​។​

​បើតាម​ការអះអាង​រប​ស់លោក យុន សុ​វណ្ណា ដែលជា​អគ្គលេខាធិការ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​វិញ Smart Campaign គឺជា​អង្គការ​អន្តរជាតិ​ម​យ​យ​ដែល​ចូលរួម​ដោយ​ស្ថាប័ន​ជាច្រើន ហើយ​ភាគច្រើន​ជា​ស្ថាប័ន​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​។ Smart Campaign បាន​បង្កើត​គោលការណ៍​ចំនួន​៧ ដែលជា​ស្តង់ដារ​មាស​មួយ​ក្នុងការ​ការពារ​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​៕




Tag:
 អេ​អឹម​ខេ
  smart campaign
© រក្សាសិទ្ធិដោយ thmeythmey.com