ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ករណី​អ្វីខ្លះ​ដែល​ត្រូវ​ប្រើ​វិធី​ព្យាបាល​ដោយ​ភាព​ក្តៅ ឬ​ស្អំ​ទឹក​ក្តៅ​?
21, Aug 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការព្យាបាល​ដោយ​ប្រើ​ភាព​ក្តៅ នឹង​ជំរុញ​ដល់​របត់​ឈាម​រត់ និង​លំហូរ​ឈាម​ទៅកាន់​កន្លែង​ដែល​ព្យាបាល​នោះ​ដើម្បី​ឲ្យ​កន្លែង​នោះ​ឡើងក​ម្តៅ​។ កាលណា​កម្តៅ​ឡើង​បែបនេះ វា​អាច​នឹង​ជួយ​ឲ្យ​ធូរស្រាល​បញ្ហា និង​បង្កើន​ភាពបត់បែន​រប​ស់​សាច់ដុំ​ផង​។ ការព្យាបាល​ដោយ​ប្រើ​ភាព​ក្តៅ​អាច​បន្ធូរ និង​សម្រួល​ដល់​សាច់ដុំ និង​ឲ្យ​ជាលិកា​ដែល​ខូចខាត​នៅ​កន្លែង​នោះ​ឆាប់​ជា​ផង​។​



​ការព្យាបាល​ដោយ​ប្រើ​ភាព​ក្តៅ​មាន​ពីរ​ប្រភេទ នោះ​គឺ​ក្តៅ​ស្ងួត និង​ក្តៅ​សើម​៖
•    ក្តៅ​ស្ងួត ជាការ​ប្រើ​វិធី​ស្អំ​ទឹក​ក្តៅ​ដោយមាន​ទ្រនាប់​ត្រឹមត្រូវ ហើយក៏​ងាយស្រួល​ធ្វើ​ដែរ​
•    ក្តៅ​សើម ជា​វិធី​ដែល​ប្រើ​កន្សែង​ក្តៅ​ស្អំ ឬ​ការ​ងូតទឹក​ក្តៅ​

​មាន​ករណី​ច្រើនណាស់​ដែល​ការព្យាបាល​នេះ​មិនគួរ​ធ្វើ​លើ​រាងកាយ​។ បើសិនជា​អ្នកមាន​អាកា​រៈ​ហើម ឬ​ជាប់​ស្បែក យក​ល្អ​គួរតែ​ប្រើ​វិធី​ព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​វិញ​។ ការព្យាបាល​ដោយ​ប្រើ​ភាព​ក្តៅ​ក៏​មិនគួរ​ធ្វើ​លើ​របួស​ដែលមាន​ដំបៅ​បើកមុខ​ដែរ​។​

​ករណី​ជំងឺ​ខាងក្រោម​នេះ​ក៏​មិន​ត្រូវការ​ការព្យាបាល​ដោយ​ភាព​ក្តៅ​ដែរ​៖
•    ជំងឺ​ទឹកនោមផ្អែម​
•    ការ​រលាក​ស្បែក​
•    ជំងឺ​សរសៃឈាម​
•    ការ​កើតជា​កំណក​ក្នុង​សរសៃ​ឈាមវ៉ែន​ជ្រៅៗ​
•    ជំងឺ​គ្រិន​រឹង​ច្រើន​កន្លែង​

​បើសិនជា​អ្នកមាន​ជំងឺ​បេះដូង ឬ​លើស​សម្ពាធ​ឈាម ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា​អ្នក​អាច​ប្រើ​វិធី​ព្យាបាល​នេះ​ឬ​អត់​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​មុននឹង​ជ្រើសរើស​ការប្រើ​ស៊ូ​ណា ឬ​ងូតទឹក​ក្តៅ​។​

​ការព្យាបាល​ដោយ​ប្រើ​ភាព​ក្តៅ​ជា​ញឹកញាប់​គឺមាន​ប្រយោជន៍​នៅពេល​ប្រើ​ក្នុងអំឡុងពេល​មួយ​ដែល​ត្រឹមត្រូវ​។ ការ​គាំង ឬ​តឹង​សាច់ដុំ ឬ​សន្លាក់​តិចតួច​ច្រើនតែ​អាច​ធូរស្រាល​មកវិញ​តាមរយៈ​ការ​ស្អំ​ទឹក​ក្តៅ​ពី ១៥ ទៅ​២០​នាទី​។ ចំពោះ​ករណី​ឈឺ​ចាប់ពី​កម្រិត​មធ្យម ទៅ​ធ្ងន់ធ្ងរ​អាច​នឹង​ធូរស្រាល​វិញ​តាមរយៈ​ការ​ងូតទឹក​ក្តៅ​រយៈពេល​យូរ​ចន្លោះ​ពី ៣០​នាទី ទៅ​២​ម៉ោង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com